មន្ត្រីអាវុធហត្ថដែលជួបគ្រោះថ្នាក់ផ្ទុះធុងហ្គាស រថយន្កកាលពីម្សិលមិញបានស្លាប់ហើយ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ងន គន្ធា មន្ត្រីអាវុធហត្ថនៃកងឯកភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលមរណៈភាពហេីយវេលាម៉ោងប្រហែល ២ទាបភ្លឺ ថ្ងៃ១៣ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។

លោកវរសេនីយ៍ទោ ងន គន្ធា ជួបគ្រោះថ្នាក់ផ្ទុះធុងហ្គាស ដែលបំពាក់លើរថយន្ត GX470 បណ្តាលឲ្យឆាបឆេះរលាក ពេញខ្លួនប្រាណរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីម៉ោង១៖២០នាទី រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ចំណុចផ្លូវ១០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានអ្នករងរបួសស្រាល២ ទៅ៣នាក់ និងមានសម្ភារៈខូចខាតរួមមាន៖ ឆេះឡាន២គ្រឿង ម៉ូតូស្គុបពី ១គ្រឿង និងសម្ភារះមួយចំនួន បច្នុប្បន្នសពកំពុងតែបញ្ជូនពីប្រទេសវៀតណាម យកធ្វេីបុណ្យតាមប្រពៃណី៕