អុញនោះ! មន្ត្រីសាលាខណ្ឌកំបូលម្នាក់ ដេញចាប់ចោរបែជាចោរប្លន់ម៉ូតូទៅបាត់

ភ្នំពេញ៖មន្ត្រីសណ្តាប់ធ្នាប់សាលាខណ្ឌកំបូលម្នាក់ត្រូវបានជនសង្ស័យ ភ្ជង់ប្លន់យកម៉ូតូបានសម្រេចគេចខ្លួនដោយសុវត្តិភាព ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ២០១៩ ចំណុចផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភិនភាគ កម្ពស់ប្រហែល១.៦៣ម រាងស្តើង ពាក់អាវធំខ្មៅ និង ពាក់ពួកសុវត្ថិភាពខ្មៅ រត់គេចខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ អ៊ីន សារ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសណ្តាប់ធ្នាប់ សាលាខណ្ឌកំបូល មានទីលំនៅភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល ។

ម៉ូតូដែលជនសង្ស័យប្លន់យកនោះ ម៉ាកហុងដាសេឌ្រីមសង់ សេ១២៥ ពណ៍ខ្មៅ ស៊េរី ២០១១ ពាក់ស្លាកភ្នំពេញ 1AY-6822 ជារបស់ជនរងគ្រោះ ។ បន្សល់ទុក ម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី០១៧ គ្មានស្លាកលេខ ។

តាមរបាយការណ៍នគរបាលបានឲ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងនគរបាលបានទទួលដំណឹងពីមន្ត្រីសាលាខណ្ឌកំបូលថា​ មានករណីនគរបាលដេញជនសង្ស័យដែលមានភិនភាគខាងលេីជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី០១៧ គ្មានស្លាកលេខ​ ​ ភ្លាមនោះកន្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទោកបានពួនស្នាក់គ្រប់ច្រកល្ហកស្រាប់តែប្រទះឃេីញជនសង្ស័យខាងលេីនិងដេញធាក់ម៉ូតូជនសង្ស័យដួលពេលនោះជនសង្ស័យបានរត់គេចខ្លួនស្រាប់តែជួបនិងមន្ត្រីសាលាខណ្ឌកំបូលម្នាក់ដែលកំពុងដេញតាមជនសង្ស័យដែរនោះ។

នគរបាលបានឲ្យដឹងថា​ ភ្លាមនោះជនសង្ស័យបានដកកាំភ្លេីងខ្លីមិនចាំម៉ាកមកភ្ជង់យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ ។ ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដេីម្បីសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕