គ្រោះថ្នាក់ចរាចណ៍ក្រឡាប់គោយន្តកន្រ្តៃស្លាប់ម្នាក់ របួសធ្ងន់ស្រាល២០នាក់

ឧត្តរមានជ័យ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចណ៍បានកើតឡើងកាលពីវេលាម៉ោង១១ និង ៣០នាទីថ្ងៃ១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុច អូរត្រជាក់ចិត្ត ក្នុង ភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចណ៍នេះបណ្តាលអោយមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ២០នាក់ ខណៈគោយន្តកន្រ្តៃបើកចុះពីលើភ្នំក្នុងល្បឿនលឿនក៏រ៉េចង្កូតធ្លាក់ផ្លូវតៃកុងគោយន្តកន្ត្រៃបានស្លាប់ ក្រោយ ពេលកើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ឯអ្នកស្លាប់ត្រូវបានក្រុមគ្រូសារយកទៅធ្វើបុណ្យ តាមប្រពៃណី ។ រហូតមកដល់ពេលនេះសមត្ថកិច្ចពុំទានបានបញ្ចាក់ច្បាស់លាស់នៅឡើយទេ ពីស្ថានភាព ខណះជនរងគ្រោះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដឹងត្រឹមតែអ្នករងរបួសស្រាលគ្រូពេទ្យអោយត្រឡប់មកផ្ទះវិញខ្លះៗហើយ ៕