សាលាក្រុងភ្នំពេញ នឹងសាងសង់ផ្លូវក្រោមដីឆ្លងកាត់ពីបុរីប៉េងហួតបឹងស្នោរមកផ្លូវជាតិលេខ១

ភ្នំពេញ៖ សាលាក្រុងភ្នំពេញនឹងសាងសង់ផ្លូវក្រោមដីឆ្លងកាត់ពីបុរីប៉េងហួតបឹងស្នោរមកផ្លូវជាតិលេខ១ដើម្បីដោះស្រាយបញ្ហកកស្ទះចរាចរណ៍។នេះបើតាមសេចក្ដីប្រកាសរបស់សាលាក្រុងភ្នំពេញ។

ប្រភពបានបញ្ជក់ថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដែលបានសំណូមពរដល់ក្រុមហ៊ុនបុរីប៉េងហួត នូវគម្រោងស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​ មកផ្លូវជាតិលេខ១ ដើម្បីកុំឱ្យមានការកកស្ទះដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ១ និង ប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះផ្ទាល់ ដែលធ្វើដំណើរចេញចូលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ​ និងក្រុមហ៊ុនបុរីប៉េងហួតបានឯកភាពគ្នាលើគម្រោងស្ថាបនាផ្លូវក្រោមដីដែលតភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕