ម្ចាស់ដីពិតប្រាកដទទួលបានយុត្តិធម៌ពី តុលាការកំពូល

រាជធានីភ្នំពេញ៖ លោកស្រី ហុឹម សុធន់អូ៑ ជាម្ចាស់ដីពិតប្រាកដដែលមានទំនាស់ជាមួយអតីតអ្នកសុំដីស្នាក់នៅឈ្មោះ មាស សុផាត នឹងប្រពន្ធឈ្មោះ យ៉ាវ គឹមឆេង បានឈានដល់ការអនុវត្តន៍សាលដីកាលេខ៨៨(ខ)ចុះថ្ងៃទី១៣ ខែ មិនា ឆ្នាំ២០១៨ របស់តុលាការកំពូល ដោយ សម្រេចប្រគល់ដីជូនលោកស្រី ហុឹម សុធន់អូ៑ដែលមានវិញ្ញាប័នប័ត្រសម្គាល់ម្ចាស់អចលនៈ វត្ថុប្លង់រឹងត្រឹមត្រូវតាមទម្រង់ច្បាប់ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ក្រោយចូលឆ្នាំហើយភ្លាមៗ ។

ជាមួយគ្នានោះដែរលោកស្រីហុឹម សុធន់អ៊ូ បានថ្លែងអំណរគុណដល់ប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ពិសេសតុលាការកំពូលនិងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលបានផ្តល់យុត្តិធម៌ជូនលោកស្រីដែលជាម្ចាស់ដីពិតប្រាកដដោយមានឯកសារ យោងគ្រប់គ្រាន់ផ្អែកលើអង្គហេតុនិងអង្គច្បាប់ជាហេតុធ្វើឲ្យអ្នកស្រីឈ្នះក្តីតាំងពីតុលាការថ្នាក់ទាបរហូតដល់តុលាការជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។

មហាជនដែលដឹងរឿងរ៉ាវខាងលើនេះបានលើកឡើងថាវប្បធម៌ឈ្នះបានដីចាញ់បានលុយពីសំណាក់អ្នកដែលចង់បានទ្រព្យសម្បត្តិដីធ្លីអ្នកដ៍ទៃល្មមឈប់ប្រើហើយព្រោះស្រុកយើងមានច្បាប់ទម្លាប់ត្រឹមត្រូវមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានតទៅឡើយ ៕