បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកកង់រថយន្តយីឌុបខ្ទៀតចូលក្រោមកិនបែកខួរស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌

ភ្នំពេញ ៖ គួរឲ្យអាណោចអាធ័មខ្លាំងណាស់ ខណះដែរបុរសម្នាក់ជាសន្តិសុខរោងចក្រ ត្រូវបានបែកក្បាលធ្លាយខួរស្លាប់ក្រោមកង់រថយន្ត ហើយរថយន្តបង្កបានព្យាយាមបើករត់ប្រមាណ១០០ម៉ែត្រ ទើបតៃកុងឈប់រថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដាយផ្លូវហាន់ណូយកែងនិងផ្លូវឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ម៉ារ៉ុង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបសន្តិសុខរោងចក្រ ស្នាក់ភូមិត្រពាំងវែង សង្កាត់គោរការខណ្ឌព្រែកព្នៅ និងមានស្រុកកំណើតនៅស្រុកគៀនស្វាយខេត្តកណ្ដាល។

យោងតាមប្រភពពីកន្លែកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុបក្បាលពណ័ក្រហមពាក់ស្លាកលេខភ្នំពេញ.3C 2628 ធ្វើដំណើរពីត្បូងទៅជើងបានបត់ឆ្វេងឡើងមហាវីឈ្នះឈ្នះ ខណះពេលនោះមានបុរសម្នាក់ជិះម៉ូតូMSXពណ័ទឹកក្រូចលាយសពាក់ស្លាកលេខភ្នំពេញ.1HF6766 ធ្វើដំណើរតាមបណ្ដោយផ្លូវឈ្នះឈ្នះពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកពេញទំហឹងចំកង់រថយន្តហើយខ្ទៀតចូលក្រោមកង់កិនចំក្បាលធ្លាយខួរស្លាប់មួយរំពេចភ្លាមៗនោះដែររថយន្តមិនឈប់ទេព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រតៃរថយន្តបានឈប់រួចចុះគេចខ្លួនបាត់បន្សល់ទុករថយន្តចោល។

ក្រោយកើតហេតុ សមត្ថិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ រួចកបានទាក់ទងជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំក្រុមម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲក្រុមគ្រួសារយកទៅស្រុកកំណើតរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕