ចោរ២នាក់ឆក់កាបូបលុយជិត៤ម៉ឺនដុល្លារពីស្ត្រីជនជាតិចិនម្នាក់បានសម្រេច ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ​ ៖ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយពីស្ត្រីជនជាតិចិនម្នាក់បានសម្រេចហេីយព្យាយាមជិះគេចខ្លួនតែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃេីញដេញចាប់បានភ្លាមៗ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៥០នាទី យប់ថ្ងៃពុធ ទី​១០ ខែមេសា​ ឆ្នាំ២០១៩​ ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយផ្លូវហសព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះលឹម លាងហេង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រកដរស់នៅភូមិថ្មគោល សង្កាត់ ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ។ ​ជនសង្ស័យទី២ឈ្មោះជាង សី ភេទប្រុសអាយុ១៥ឆ្នាំស្នាក់ នៅក្បែរសាលារៀនគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ចំណែកជនរងគ្រោះឈ្មោះ ZENG CHUN​ ភេទស្រីអាយុ ៤២ឆ្នាំជាជនជាតិចិនដីគោក។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីត ហេតុជនរងគ្រោះបានចុះពីលេីសណ្ឋាគារដេីរលេងតាមផ្លូវស្រាប់តែឃេីញគេកំពុងធ្វេីកម្មវិធីជប់លាងក៏ទាញទូរស័ព្ទថតលេងភ្លាមនោះក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកឃ្លីកពណ៍ខ្មៅ​ មិនមានស្លាកលេខមកធ្វេីសកម្មភាពឆក់ការបូបយួពីដៃ ជនរងគ្រោះទាញឲ្យ ជនរងគ្រោះដួលអូសជាច្រើនម៉ែត្រទើបជនរងគ្រោះលែងការបូបឲ្យជនសង្ស័យបានសម្រេចហេីយព្យាយាមជិះគេចខ្លួនតែត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៏សែនជ័យល្បាតឃេីញក៏ដេញចាប់បានភ្លាមៗតែម្តង។ ជនរងគ្រោះរងរបួសរលាត់ដៃរលាត់ជើងត្រូវបានមិតភ័ក្តនាំចូលមន្ទីពេទ្យរុំរបួសភ្លាមៗផងដែល។

ជនសង្ស័យត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ធ្វេីការសាកសួរ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីដាក់បន្ទុកលើជនសង្ស័យនិងប្រគល់លុយដុល្លាចំនួន៣មុឺនដុល្លា និងលុយចិន១៥៦៦យ៉េន ព្រមទាំងសម្ភារៈមួយចំនួនទៀតឲ្យទៅជនរងគ្រោះវិញគ្រប់ចំនួនទាំងអស់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបន្តបញ្ជូនទៅអធិការនគរបាលខណ្ឌដេីម្បីចាត់ការតាមច្បាប់ ៕