ជប់លៀងអបអរសាទរមុនចូលឆ្នាំផឹកស៊ីរាំរែកសុខៗ ផ្អើលអស់សមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ៖ កម្មករកម្មការិនីរោងចក្រ មីល័រ(ខេមបូឌា)ហ្គាមុិន ឯ.ក នឹងរោងចក្រ ខេមបូឌា រេដសាន់ខ្លូសុីង ខូអិលធីដី ធ្វើកម្មវិធីជប់លៀងអបអរសាទរមុនចូលឆ្នាំផឹងសុីរាំរែកយ៉ាងសប្បាយស្រាប់តែកម្មករកម្មការិរោងចក្រទាំង២ខាងលើនេះបានប្រើហឹង្សាវៃគ្នាទៅមកបង្កការភ្ញាក់ផ្អើលអស់ដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅថ្ងៃទី១០ខែមេសាឆ្នាំ២០១៩នៅវេលាម៉ោង១២នឹង៣០នាទីដែលស្ថិតភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

ប្រភពព័ត៍មានពីកន្លែងបានឲ្យដឹងថានៅមុនកើតហេតុគេបានឃើញបុរសម្នាក់មិនស្គាលឈ្មោះបានជិះម៉ូតូមកវៃទៅនារីម្នាក់មិនបានស្គាល់ឈ្មោះនោះរួចបុរសដែលជនបង្កក៏បានជិះចេញពីកន្លែងកើតហេតុបាត់ទៅស្រាប់នារីរងគ្រោះក៏បានដើរទៅប្រាប់ប្ដីរបស់ខ្លួនថាមានគេវៃខ្លួនភ្លាមៗនោះបុរសជាប្ដីបានលឺសម្ដីប្រពន្ធប្រាប់ដូចនេះបុរសជាប្ដីក៏បាននាំបក្សពួកមានគ្នា៤្នកដើរទៅសួនាំរកជនបង្កដែលបានវៃប្រពន្ធរបស់ខ្លួនភ្លាមៗនោះបុរសដែលជាប្ដីរបស់នារីរងគ្រោះនោះក៏បានដើរទៅរកជនបង្កតែរកមិនឃើញក៏បានត្រលប់ដើរទៅវិញស្រាប់តែមានមនុស្សដោយសង្ស័យថាជាបក្សពួកជនបង្កបានយកដុំថ្មនិងដំបងនិងដប់ស្រាគប់ទៅលើបុរសដែលជាប្ដីនារីរងគ្រោះនឹងបក្សពួកនោះក៏បានកើតជាហិង្សាវៃគ្នាទៅមកយ៉ាងខ្លាំង ។

ប្រភពព័ត៌មានបានបន្តទៀតពីមិត្តភក្កិនារីជនរងគ្រោះបានឲ្យដឹងថា បុរសដែលជាជនបង្កនោះក៏បានធ្លាប់បង្កហិង្សាក្នុងកម្មវិធីកាត់ចំណងដៃនារីរងគ្រោះម្ដងរួចមកហើយទើបថ្ងៃជប់លៀងនេះមកវៃមិត្តភក្កិខ្លួនទៀត ។

ករណីប្រើហិង្សាវៃគ្នាក្នុងរោងចក្រខាងលើនេះត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី២ចុះទៅកន្លែងកើតហេតុភ្លាមៗដោយឃើញកម្មករបានវៃគ្នាទៅមកជាច្រើនអ្នកនោះក៏រាយការណ៍សូមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១នឹងប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣រួមទាំងកម្លាំងអន្ដរាគមន៍ខណ្ឌផងដែលក៏បានមកដល់កន្លែងកើតហេតុបានសាកសួនាំអ្នកគ្រប់គ្រងក្នុងរោងចក្រខាងលើនេះនឹងបាននាំខ្លួនកម្មករប្រុសស្រី៥អ្នកទៅសាកសួបន្ថែមនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី៣ផងដែលនឹងស្វែងរជនបង្កមកទទួលទោសតាមច្បាប់ផងដែល ។ ក្នុងករណីហិង្សាវៃគ្នាទៅមកនៅក្នុងរោងចក្រខាងលើនេះមានអ្នករងធ្ងន់ស្រាលជាច្រើនអ្នកបានបញ្ជូនទៅង្រ្គោះនៅមន្ទីពេទ្យភ្លាមៗផងដែង នឹងរងការខូចខាត់កញ្ជក់រោងចក្ររួមទាំងកញ្ជក់រថយន្ត១គ្រឿងផងដែល ៕