រថយន្ត Highlander បុក ឡានដឹកទឹកកក ស្លាប់៣នាក់ រងរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ៖ មនុស្ស៣នាក់បានស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងដោយសាររថយន្ត Highlander បានបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកទឹកកក នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតក្នុងភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាវេលាម៉ោង០៥៖២០នាទីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ៕