ឆ្មក់បង្ក្រាបទីតាំងអ៊ិនធឺណេតភ្នាល់បាល់មួយកន្លែងក្នុងខណ្ឌច្បារអំពៅ ឃាត់មនុស្ស៤នាក់

ភ្នំពេញ៖​ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌ​ច្បារអំពៅ​ ឆ្មក់បង្ក្រាប​ទីតាំង​អ៊ិនធឺណេត​បង្កប់ល្បែង​សុីសង​ភ្នាល់បាល់​ មួយកន្លែង​ដែលស្ថិតនៅតាមបណ្ដោយផ្លូវ​៣៦៩​ ភូមិដើមចាន់​សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ កាលពីវេលាម៉ោង ១១ព្រឹក និង ៣០ នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩​ ។

ក្នុងប្រត្ដិបត្ដការណ៍បង្ក្រាបដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអជ្ញារង​ សុង​ ឆវន័ នឹងដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ដោយលោក រស់​ សុភក្ត័​ អភិបាលរងខណ្ឌច្បារអំពៅ​ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ ។

អាជ្ញាធរបានឲ្យដឹងថា ជាលិទ្ធផលជាក់ស្ដែងក្នុងការចុះបង្ក្រាបអាជ្ញាធរបានធ្វើការឃាត់មនុស្សប្រុសស្រី៤នាក់ ​អ្នក​ញៀនល្បែង ចំនួន៣ នាក់​ រួមទាំងមេការ ស្រីម្នាក់ និងធ្វើការ​ដកហូតទូរកុំទ្យូទ័រជាច្រើនគ្រឿងផងដែរ ។

អាជ្ញាធរបានបន្ដទៀតថា បន្ទាប់ពីគណៈបញ្ជាការឯកភាពចុះបង្ក្រាបរួចសម្ភារៈនិងមនុស្ស៤នាក់ យកមកកាន់សាលាខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕