ប្តីយកកាំបិតចុងស្រួចចាក់ និង អារ.កសម្លាប់ប្រពន្ធស្លាប់ រួចចង.កសម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុន លក់គ្រាប់ម្រុំ បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ចាក់និងអារក សម្លាប់ប្រពន្ធយ៉ាងសាហាវស្លាប់នៅក្នុងថ្លុកឈាម រួចរត់ទៅចងក សម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុកកូនស្រីដែលមានអាយុទើបតែ៣ឆ្នាំឲ្យនៅកំព្រា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់ជាប្តីមានឈ្មោះ លឹម គីមតូ អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនលក់គ្រាប់ម្រុំ មានស្រុកកំណើតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ចំណែកប្រពន្ធមានឈ្មោះ ផល ង្គិចស៊ីវ អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA មានស្រុកកំណើតនៅភូមិព្រែកតាប៉ិម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ អ្នកទាំង២បានរៀបការនៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៥ បន្សល់ទុកកូនស្រីអាយុ៣ឆ្នាំជាចំណងដៃ។ បច្ចុប្បន្នអ្នកទាំង២ស្នាក់នៅផ្ទះក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

មុនពេលកើតហេតុ យោងតាមការឲ្យដឹងពីសាច់ញាតិបានឲ្យដឹងថា ឈ្មោះ លឹម គឹមតូ ត្រូវជាប្តី និង ប្រពន្ធឈ្មោះ ផល ង៉ិចស៉ីវ ត្រូវជាប្រពន្ធ មានទំនាស់ដោយរស់នៅមិនចុះសំរុងគ្នា (រឿងប្តីប្រចណ្ឌប្រពន្ធ) ជាមួយគ្នារយៈពេល០២ ទៅ ០៣ខែមកហើយ លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧និង៥០នាទីយប់ ឈ្មោះ ផល សុងណាត ភេទប្រុស ត្រូវជាបងបង្កើតរបស់ឈ្មោះ ផល ង៉ិចស៉ីវ (ជនរងគ្រោះ) បានមកផ្ទះដូចសព្វដង ក៏បានចាក់សោរចូលផ្ទះ រួចក៏មិនឃើញប្អូន និងប្អូនថ្លៃ ក៏បានដើរទៅបន្ទប់របស់ប្អូនរួចបើកទ្វាឃើញមានឈាម ហើយបានឃើញប្អូនស្រីដេកលើកន្ទេលស្លាប់បាត់ទៅហើយរួចក៏បានដើរកមើលប្អូនថ្លៃ (ឃាតក) ឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះផ្នែកខាងក្រោយ ភ្លាមនោះឈ្មោះ ផល សុងណាត ក៏បានរត់ចេញមកខាងក្រៅផ្ទះបានហៅអ្នកជិតខាងឈ្មោះ គឹម ដានី ភេទប្រុស អាយុ ៤៨ឆ្នាំ ឲ្យជួយពេលចូលដល់កន្លែងកើតហេតុភ្លាម ឈ្មោះ គឹម ដានី ក៏បានរាយការណ៍មកសមត្ថកិច្ចអោយមកកន្លែងកើតហេតុដើម្បីពិនិត្យ។

ក្រោយពីកើតហេតុកម្លាំងចម្រុះច្រើននាក់បានចុះដល់កន្លែងកើតហេតុក្នុងមានវត្តមានលោកវរៈសេនីយ៍ឯក ជឹម សុីថាអធិការនគរបានខណ្ឌដង្កោ និងលោក តន់ តូនី នាយនគរបាលប៉ុស្តិ៍ដង្កោបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានឲ្យកម្លាំងនគបាលយកខ្សែហុំពទ្ធ័ទីតាំងកន្លែងកើតហេតុទុកឲ្យនគរបាលការិយាល័យបច្ចេកទេសក្រុងធ្វើកោសលវិច័យក្នុងនោះក៏មានកម្លាំងកងរាជអាវុធហត្តខណ្ឌដង្កោចុះពិនិត្យផងដែរ។

តាមការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ និងតាមការបញ្ចាក់របស់ ឧកញ៉ាបណ្ឌិត នង វណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ បានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយ(ឃាតកម្ម) ពិតប្រាកដមែន ហើយឃាតកត្រូវជាប្តីរបស់ជនរងគ្រោះ រួចឃាតក(ប្តី)បានធ្វើអត្តឃាត តាមក្រោយដោយយកខ្សែចងកជាមួយនឹងជម្រឹងដែកក្រោយផ្ទះស្លាប់តែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយសពប្រពន្ធយកទៅធ្វើបុណ្យនៅស្រុកកំណើត (ស្រុកស្អាង)។ ចំណែក ឃាតក(ប្តី)យកមកតម្កល់នៅវត្តសំបួរមាស ដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យ ៕