បុរសចិនបេីកទ្វារថយន្តមិនប្រយ័ត្នប៉ះម៉ូតូនារីម្នាក់ដួលរបួសធ្ងន់

ភ្នំពេញ​៖​ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវបុរសជនជាតិចិនម្នាក់បេីករថយន្តឈប់កណ្តាលផ្លូវ រួចបេីកទ្វារថយន្តប៉ះម៉ូតូបណ្តាលដួលបោកនិងថ្នល់ ហេតុការណ៍កើតឡើងកាលពីវេម៉ោង១ ១ និង២០នាទីយប់ថ្ងៃទី១៤ ខែសីហា​ឆ្នាំ២០១៩​ នៅចំណុចមុខណាហ្កា១​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស​ RX 450 h ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AE- 5068 បេីកបរដោយបុរសជនជាតិចិន​ ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏ឈប់កណ្តាលផ្លូវហេីយបានបេីកទ្វាចេញភ្លាមៗនោះ ស្រាប់តែមាននារីម្នាក់ជិះម៉ូតូម៉ាកឃ្លីក​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខសៀមរាប​ 1J- 6715 ធ្វេីដំណេីរមកពីក្រោយក៏ប៉ះទ្វាបណ្តាលអោយដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកម្ចាស់រថយន្តត្រូវបាននគរបាលនាំទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់រងចាំជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕