ស្ថានីយ​បញ្ចូល​ហ្គា​ស​រថយន្ត​យីហោ​LPG​ 24​ម៉ោង​ បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន​១២​នាក់​ នៅ​កណ្តាល​ក្រុង​សៀមរាប​

​សៀមរាប​៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ផ្ទុះ​ស្ថានីយ​បញ្ចូល​ហ្គា​ស​រថយន្ត​LPG24​ម៉ោង​មួយ​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​១២​នាក់​រង​របួស​ក្នុង​នោះ​មាន​មន្ត្រី​នគរបាល​ម្នាក់​ផង​ដែរ​និង​រាលដាល​ផ្ទះ​ជិត​បន្តិច​ប​ន្ទួ​ច​។​ ហើយ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​បណ្តាល​មក​ពី​ការ​ផ្ទេរ​ហ្គា​ស​ពី​រថយន្ត​ដឹក​ហ្គា​សម​ក​ស្តុក​ក្នុង​ឃ្លាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​

​ហេ​ត​ការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ​ ក្នុងភូមិ​បន្ទាយ​ចាស់​សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ដើមហេតុ​នៃ​អគ្គី​ភ័យ​ខាងលើ​នេះ​ដោយសារ​តែ​រថយន្ត​ដឹក​ស៊ី​តែ​ន​ដឹក​ហ្គា​ស​ ពេល​ផ្ទេរ​ចេញពី​ស៊ីទែន​រួច​សារ​ទុយោ​ទុក​ ក៏​មាន​អណ្តាតភ្លើង​ឆាប​ចេះ​តែ​ម្តង​។​

​ករណី​នេះ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​បណ្តាល​មក​ពី​អ្វី​នៅឡើយ​ទេ​ដោយ​ទី​១​ អាច​បណ្តាល​មក​ពី​ភ្លើងចង្ក្រាន​ដែល​នៅ​ក្បែរ​នោះ​ដោយហេតុ​ថា​ ចំហាយ​ហ្គា​ស​ក្នុង​ចំងាយ​២៥​ម៉ែត្រ​បួន​ជ្រុង​ ក៏​អាច​បណ្តាល​ឲ្យ​ឆាបឆេះ​ដែរ​ ឬ​អាច​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។​

​ប្រភព​បន្ត​ថា​ ម្ចាស់​ទីតាំង​ខាងលើ​មាន​ស្ថានីយ​សាំង​មួយទៀត​នៅ​ជិត​សណ្ឋាគារ​ រី​ ក្នុង​សង្កាត់​ស្វាយ​ដង្គំ​ ហើយ​ទីតាំង​ខាងលើ​នេះ​មាន​បុគ្គលិក​ស្រី​តែ​ម្នាក់​ប៉ុណ្ណោះ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ សម្បត្តិ​ ស្នងការ​ង​ទទួល​ផែន​ ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ អគ្គិភ័យ​នេះ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ ខ្លះៗ​ដែរ​។​

​លោក​បន្ត​ថា​ ករណី​នេះ​ខាង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេលវេលា​អស់​ជា​ច្រើន​គ្រឿង​ ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ធ្វើ​ឲ្យ​អគ្គិភ័យ​រលត់​ទាំងស្រុង​នៅ​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​សន្និដ្ឋាន​ថា​បណ្តាល​មក​ពី​ការ​ផ្ទេរ​ហ្គា​ស​ពី​រថយន្ត​ដឹក​ហ្គា​សម​ក​ស្តុក​ក្នុង​ឃ្លាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​ បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​រង​របួស​ក្នុង​នោះ​មាន​មន្ត្រី​នគរបាល​អន្តរាគមន៍​ម្នាក់​រង​របួស​ផង​ដែរ​។​សមត្ថកិច្ច​បន្ត​ថា​ ខណៈ​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ឲ្យ​បាន​លម្អិត​នៅឡើយ​ទេ​ ដោយ​បច្ចុប្បន្ន​កំពុង​អូស​យក​រថយន្ត​ដឹក​ហ្គា​ស​នោះ​ចេញ​សិន​។​ហើយ​របាយការណ៍​យ៉ាងណា​នោះ​សមត្ថកិច្ច​កំពុង​សួរនាំ​សិន​ព្រោះ​ទីតាំង​នោះ​ម្ចាស់​មិន​នៅ​ហើយ​មាន​តែ​បុគ្គលិក​ស្រី​ម្នាក់​កំពុង​របួសធ្ងន់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕