នគរបាលខេត្តសៀមរាបម្នាក់រងរបួសធ្ងន់ ពេលចុះជួយបាញ់ទឹកពន្លត់អគ្គិភ័យក្នុងហាងបញ្ជូលហ្គាស់

សៀមរាប៖ មានករណីអគ្គិភ័យក្នុងហាងបញ្ជូលហ្គាសមួយកន្លែងបណ្ដាលឲ្យមន្ត្រីប៉ូលិសផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប បានរងរបួសធ្ងន់ម្នាក់ ពេលចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។

សូមជម្រាបថា នៅវេលាម៉ោង ១និង០០ នាទីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០ ១៩  តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ហួត មុនី ពិសាខ មុខរបរ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប បានរងរបួសធ្ងន់ ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប៕