រថយន្តលុចស៉ីស បុកម៉ូតូស្រ្ដីឥស្លាមម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ខេត្តកំពត៖ រថយន្តលុចស៊ីស បុកម៉ូតូស្រ្ដីឥស្លាមម្នាក់ ពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ហេតការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង ២៥នាទី លើផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨ និង ១៧៩ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ សាកសពស្ដ្រីខាងលើមានឈ្មោះហាប់ ហឹង ភេទស្រី អាយុ៣១ឆ្នាំជនជាតិខ្មែរឥស្លាម មានទីលំភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងថា ករណីខាងលើបង្កដោយរថយន្ដម៉ាកលុចស៊ីស ពណ៌ស្ក និង ម៉ូតូ ម៉ាកC125 ពណ៌ខ្មៅ សេរី០១៨ ពាក់ស្លាកលេខកំពត1L- 7072 ដែលបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត បានបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ស្ដ្រីម្នាក់ស្លាប់ភ្លាមៗ ក្រោយពេលកើតហេតុរថយន្តខាងលើបានបើរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានបន្តថា ចំពោះជនរងគ្រោះបានប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកតែរថយន្តបង្ករកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕