ផ្លូវលំមួយខ្សែក្បែរគល់ស្ពានជ្រោយចង្វារ ចូលភូមិដេីមគរកំពុងរងការខូចខាតទាំងស្រុង

ភ្នំពេញ​៖​ ផ្លូវលំមួយខ្សែរដែលមានទីតាំងជាប់ស្រប និង គល់ស្ពានជ្រោយចង្វា​រ ចូលទៅភូមិដេីមគរ​ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វា​ កំពុងរងការទ្រុឌទ្រោមខ្លាំងជង្ហុកតូចធំមិនត្រឹមតែប៉ុណ្ណោះ ខណះមេឃភ្លៀងមកម្តងៗដកទឹកលិចយានយន្តប្រជាពលរដ្ឋនិងសិស្សសាលាខាតពេលវេលានិងការសិស្សខូចទ្រព្យសម្បត្តិថែមទៀតតែផ្ទុះទៅវិញអាជ្ញាធរហាក់បីមិនយកចិត្តទុកដាក់ចំពោះបញ្ហានោះសោះ ។

យេីងសង្កេតឃេីញថា​ តាមដងផ្លូវខាងលេីចាប់ពីគល់ស្ពានជ្រោយចង្វាត្រេីយខាងកេីតជំហៀងខាងជេីងស្ពានស្ពោះទៅតាមដងទន្លេងស្ថិតក្នុងភូមិដេីមគរសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ គឺមានសភាពជហ្ហុកធំៗពេលមេឃភ្លៀងមកម្តងៗតែងតែដក់ទឹកគ្មានលូហូរចេញពិបាក់ការធ្វេីដំណេីរនិងបងប្អូនរស់នៅថែមទៀត។

យេីងសង្កេតឃេីញថាមួយរយះនេះភ្លៀងមិនរាំងធ្វេីអោយផ្លូវកាន់តែខូចធ្ងន់ធ្ងរទៅៗធ្វេីអោយបងប្អូនជាពិសេសសិស្សសាលាធ្វេីដំណេីរឆ្លងកាត់ប្រលាក់សម្លៀកបំពាក់ខូចយានជុំនះថែមពេលវេលាការសិក្សាទៀតផង។

បេីតាមការបង្ហេីបពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា​ ផ្លូវខាងលេីកន្លងមកមានជហ្ហុកតូចៗនោះទេតែដោយសារតែយប់ជ្រៅឡេីងនិងទាបភ្លឺតែងតែមានរថយន្តធុនធំដឹកសត្វគោឆ្លងកាត់ទីនោះយកទៅដាក់អោយម៉ូយកុស៊ីកាប់គោទេីបផ្លូវនេះទ្រុឌទ្រោមកាន់តែខ្លាំងទៅៗបែបនេះ។ ប្រជាពលរដ្ឋស្នេីដល់លោក ឃ្លាំង ហួត​ អភិបាលនៃគណះអភិបាលខណ្ឌជ្រោយចង្វាមេត្តាចុះពិនិត្យមេីលផង ៕