ពលរដ្ឋរស់នៅសង្កាត់បារាយណ៍ ក្រុងដូនកែវ អ៊ូរថា ផ្លូវលំមួយខ្សែពិបាកធ្វេីដំណេីរយ៉ាងខ្លាំង
|ខេត្តតាកែវ៖ ប្រជាពលរដ្ឋរអ៊ូរគ្រប់គ្នា ក្នុងមួយសង្កាត់បារាយណ៍ព្រោះផ្លូវមួយខ្សែ ដែលពិបាកធ្វេីដំណេីយ៉ាងខ្លាំងជាយូរ ឆ្នាំមកហេីយតែមិនដែលឃើញមានមន្ត្រីពាក់ព័ន្ធណាជួយឈឺឆ្អាលពីផលលំបាក់របស់ប្រជាពលរដ្ឋក្នុងសង្កាតបារាយណ៍ ក្រុងដូនកែវខេត្តតាកែវឡេីង ។
ប្រជាពលរដ្ឋបានលេីកឡេីងថា ផ្លូវមួយខ្សែនេះចាប់ពីគល់ស្ពានចុថ្នល់រហូតដល់ ភូមិនធន់មន់ គឺមហាលំបាកខ្លាំងណាស់ ខែប្រាំងហុយ និង ជង្ហុកធំៗ ខែវស្សាធ្លាក់ ភ្លៀងរអិលដួលជាហូរហែរ ជាពិសេស សិស្សសាលាដែលពួកគាត់ត្រូវទៅរៀន នៅវិទ្យាល័យតាកែវ ដែលត្រូវឆ្លងកាត់ផ្លូវមួយខ្សែនេះទាំងអស់ ។
គួរំលឹកដែរថា កាលពីពេលកន្លងទៅ សង្កេតឃេីញមានក្រុមហ៊ុនមួយបានដាក់គ្រឿងចក្រចូលឈួសឆាយផ្លូវ តែមិនបានប៉ុន្មានផងក៏ដកគ្រឿងចក្រទៅវិញអស់បាត់ឈឹងដោយមិនដឹងមូលហេតុ រហូមកដល់សព្វថ្ងៃ ធ្វេីអោយផ្លូវមួយខ្សែនេះរឹតតែពិបាកជាមុនទៅទៀត ពីមុនគ្រាន់តែរអិលដួលឲ្យប្រឡាក់ទេ តែឥឡូវនេះរអិលធ្លាក់ស្រែតែម្ដង ៕