យុវជនម្នាក់បង្ហោះរូបខ្លួនឯងស្លាប់ដើម្បីលេងសើច លុះ២៤ម៉ោងក្រោយមក ស្រាប់តែត្រូវស្លាប់មែន!

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩ នេះមានគណនីហ្វេសប៊ុកមួយមាន ឈ្មោះ Fai Chi Ming បានដូររូប Profile Facebook ខ្លួនឯងដោយកាត់រូបដាក់ក្នុងកម្រង ផ្កាសម្រាប់សពនិងបង្ហោះទៅ ក្នុងបណ្ដាញ សង្គមហ្វេសប៊ុកធ្វើឲ្យដូចខ្លួនឯងស្លាប់មែនទែន និងបានសរសេរអក្សរ ថា «RIP since 8.8.2019 » ដែលមានន័យថា សូមទៅកាន់ សេចក្តីស្ងប់សុខឬទៅកាន់សុគតិភពចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ធ្វើឲ្យមិត្តភក្តិមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។

លុះដល់វេលាម៉ោង៦ និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចខាងកើតកន្លែងឆែកសំបុត្រផ្លូវទៅស្រះស្រង់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿង បុកគ្នាគួរឲ្យរន្ធត់បំផុត បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងនោះ ម៉ូតូ ទី ១ ម៉ាក សង់សេ ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខភ្នំពេញ1CE-7784 បើកបរ ដោយ ឈ្មោះ នី យ៉ែង ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់ នៅ ភូមិ ជ្រៃ ឃុំ សន្លុង ស្រុក ទ្រាំង ខេត្ត តាកែវ បើកបរ ក្នុងទិសដៅពី កើត ទៅ លិច(ស្លាប់) និងអ្នករួមដំណើរ ដោយព្រះ សង្ឃ ២ អង្គ៖ ១.ភិក្ខុ ហ៊ន យុក ព្រះជន្ម ២២ វស្សា មាន ស្រុកកំណើតក្នុង ខេត្ត តាកែវ(របួសធ្ងន់) ២.សាមណេ ម៉េង ចិន្ដា ព្រះជន្ម ១៥ វស្សា ស្រុកកំណើត នៅ ខេត្ត កំពង់ធំ(របួស ធ្ងន់) ។

ចំណែកភាគីម៉ូតូទី២ ជិះគ្នា២នាក់ (មិនស្គាល់អត្តសញ្ញណ)ស្លាប់ទាំ២នាក់។ ក្រោយពេលកើតហេតុ ទើបដឹងថាម្ចាស់ គណនី ហ្វេសប៊ុក មួយមានឈ្មោះ Fai Chi Ming ដែលបាន ដូរ រូប Profile Facebook ខ្លួន ឯង ដោយ កាត់រូបដាក់ក្នុងកម្រងផ្កាសម្រាប់សព និងបង្ហោះទៅ ក្នុង បណ្ដាញសង្គមហ្វេសប៊ុកធ្វើឲ្យដូច ខ្លួនឯងស្លាប់ មែន ទែននិងបានសរសេរអក្សរ ថា «RIP since 8.8.2019 » ដែលមានន័យ ថាសូមទៅ កាន់ សេចក្តីស្ងប់សុខ ឬ ទៅ កាន់ សុគតិភពចាប់ ពី ថ្ងៃ ទី ៨ ខែ សីហា ឆ្នាំ ២០១៩នោះធ្វើឲ្យមិត្តភក្តិ និងអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា៕