ឆ្មកបង្ក្រាបទូរហ្គេមបាញ់ត្រី​ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ

ភ្នំពញ៖នៅថ្ងៃទី១១ខែសីហាឆ្នាំ២០១៩វេលាម៉ោង០៩និង ០០នាទីព្រឹក  លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធីអភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងស្ថិតផ្ទះលេខ៦៦Eo ផ្លូវលេខ៥១  សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ 

ជាលទ្ធផលចុះបង្ក្រាបអជ្ញាធរមានសមត្ថកិច្ចបានធ្វើការដកហូតទូត្រីចំនួន៣គ្រឿងរួមទាំងកៅអីចំនួន០៥យកមករក្សាទុកទៅសាលាខណ្ឌដូនពេញ៕