នុះនោះ! នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យត្រូវបានប្រជាពលរដ្ឋរិះគន់ បញ្ចុះបញ្ចូលកែសំណុំរឿង សុីដាច់លុយ

(ភ្នំពេញ)៖លោកអនុសេនីយ៍ឯក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិសែនជ័យ ទទួលរងនូវការរិះគន់ពីសំណាក់ក្រុមគ្រួសារ ឪពុកម្តាយ របស់ជនសង្ស័យពាក់ព័ន្ធនឹងរឿងបទល្មើសព្រហ្មទណ្ឌ បញ្ចុះបញ្ចូលកែសំណុំរឿង ជាថ្នូរនឹងប្រាក់រយពាន់ដុល្លារ ឬរត់ការផ្សេងៗ តែធាតុពិតបានលុយហើយធ្វើឲ្យពួកគាត់ទឹកភ្នែកដដែលកូនចៅពួកគាត់នៅតែទទួលទោសពីតុលាកាដដែល ផ្អែកលើសំណុំរឿង បទល្មើសកើនទ្វេរដង ។

តាមប្រជាពលរដ្ឋមួយរូប បានលើកឡើងថា កូនរបស់គាត់ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ស្រាវជ្រាវ ចាប់ឃាត់ខ្លួនបាន ក្រោមការចោទប្រកាន់នឹងបទល្មើសលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកន្លងមក ហើយនៅពេលដែលគាត់និងក្រុមគ្រួសារ ទៅសាកសួរសុខទុកកូនគាត់ ដែលកំពុងជាប់ឃុំជាបណ្តោះអាសន្ន នៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ត្រូវបាន លោកអនុសេនីឯក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ហៅពួកគាត់ទៅនិយាយបញចុះបញ្ចូល ដើម្បីកែសម្រួលសំណុំរឿង ពីការចោទកាន់ធ្ងន់ ឲ្យមកស្រាល ដើម្បីឡើងទៅតុលាកា បន្ទុកចោទប្រកាន់ ផ្លូវច្បាប់ ក៏ស្រាល ទៅតាម ដែលលោកសរសេរសំណុំរឿង ខំតែជឿតាម លោកនាយផ្នែកទារលុយ១២០០ ដុល្លា យកទៅចាយវាយជាមួយអធិការ តែផ្ទុយទៅវិញ ក្រោយពីបានលុយហើយ លោក ឡេង វាសនា ដោះដៃចោលបាត់ សំណុំរឿងចោទប្រកាន់ រឹតតែទ្វេរដង ធ្វើឲ្យពួកគាត់ទឹកភ្នែកលុយរយពាន់ដុល្លា ខំដើរខ្ចីចងការគេទម្រាំបានមកចាញ់បោក នៃការបញ្ចុះបញ្ចូលរបស់លោកនាយផ្នែក ឡេង វាសនា ។

ជុំវិញបាតុភាពមិនប្រក្រតីនៃការបញ្ចុះបញ្ចូលរបស់នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ត្រូវបានលោក ឡេង វាសនា បដិសេធ និង អះអាងថា ពលរដ្ឋវិញទេ យកលុយឲ្យគាត់ចាយលេង គាត់មិនបានទារលុយពីអាណាព្យាបាលរបស់ជនជាប់ចោទឡើយ ។

តែទោះជាយ៉ាងណាក្តី ពលរដ្ឋលើកឡើងថា លោក ឡេង វាសនា បញ្ចុះបញ្ចូលពួកគាត់ ដើម្បីបានលុយដាក់ហោប៉ាវហើយ ទុកឲ្យចង់សរសេរ សំណុំរឿងចោទយ៉ាងម៉េចក៏ចោទទៅ ពោលសុីឡាក់ ។

ពាក់ព័ន្ធករណីខាងលើនេះគេហទំព័រ ដំណឹងយប់មិញ រង់ចាំការបំភ្លឺបន្ថែមទៀត ពីលោកអនុសេនីយ៍ឯក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដោយក្ដីរីករាយ៕