បើកឡានបុកបង្គោលភ្លើងបណ្ដាឲ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបុក និង បង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបោកនិងចង្កូតរថយន្តបាក់កស្លាប់ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨ កែង និង ផ្លូវហាន់ណូយ ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខ។

សពរងគ្រោះមានឈ្មោះឌៀប ជុងគៀប ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ តុងតែង រថយន្ត ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញសពរងគ្រោះ ទំនងជាស្រវឹងស្រាបើករថយន្តម៉ាក NISSAN ពាក់ស្លាកលេខបាត់ ដំបង 2A-5801ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់ តែរថយន្តរេចង្កូតមកខាងឆ្វេងដៃធ្លាក់ផ្លូវបេតុងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឲ្យបោកផ្ទប់ជាមួយចង្កូតរថយន្តបាក់កស្លាប់ភ្លាមៗ នៅក្នុងរថយន្តគួរឲ្យរន្ធត់ រីឯរថយន្តខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុបានប្រគល់សពអោយក្រុមគ្រួសារយកទៅតំកល់ទុកនៅវត្តទឹកថ្លាធ្វើបុណ្យតាមប្រពៃណី៕