រន្ធត់ណាស់! រថយន្តដឹកដែកធុនធំកិនម៉ូតូស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

​ភ្នំពេញ​៖​ យុវជនម្នាក់បានស្លាប់យ៉ាងអានោចអាធម៌នៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណះជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមដងផ្លូវត្រូវរថយន្តដឹកដែកធន់ធំបុកពីក្រោយនិងកិន​ កាលពីវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩​ នៅមិខវត្តព្រៃស្ពឺ​ លេីកំណាត់ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេឃេីញយុវជន២នាក់ជិះម៉ូតូម៉ាក​ សុយសាគី​ លេត​ ពណ៍សពាក់ស្លាកលេខភ្នំពេញ1FA- 3875 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមា​នរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3C- 5352 ដឹកដែកថ្នាំងអំពៅ ធ្វេីដំណេីរមកពីក្រោយបុកនិងកិនបណ្តាលអោយបុរសម្នាក់ស្លាប់នឹងម្នាក់ទៀតរបួសធ្ងន់ម្នាក់ចំណែកម៉ូតូរងការខូចខាតស្ទេីទាំងស្រុង។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕