ជន​សង្ស័យ​៣​នាក់ ដែល​ពាក់​ព័ន្ធរឿង​ហិង្សា នៅ​ខណ្ឌសែនសុខ ត្រូវព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន ដោះលែង

ភ្នំពេញ៖ កាល​ពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញ​ជន​សង្ស័យ​៣​នាក់ ដែល​ពាក់​ព័ន្ធ​បទ​ល្មើស ហិង្សា​ នៅខណ្ឌសែនសុខ​ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីនគរបាលកសាងសំណុំរឿងបញ្ជូនបញ្ជូនទៅតុលាការ ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន សម្រេចដោះលែងឲ្យត្រលប់ទៅ វិញ ទី១ឈ្មោះ ឈួន ហួត ភេទប្រុស អាយុ ២៧ឆ្នាំ,ទី២ឈ្មោះ ឈួន ឡែន ភេទប្រុស អាយុ ២០ឆ្នាំ និងទី៣ឈ្មោះ វន សារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ។ ពាក់ព័ន្ធករណីខាងលើនេះអ្នកព័ត៌មា ន ពុំទាន់អាចសុំការបញ្ជាក់ពីមូលហេ តុដែលលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន សម្រេចដោះលែងក្រុមជនសង្ស័យបានទៅឡើយទេ ព្រោះលោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យអយ្យការ មិនទាន់ឆ្លើយសំនួររបស់អ្នកព័ត៌មាន ។

សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ខាងលើ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស បង្កហិង្សាដោយចេតនា វាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យមានការរងរបួស នៅចំណុចតាមបណ្តោយផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕