សង្សារ​សុំ​បែក នារី​វ័យ​ក្មេង​ប្រុង​លោត​ទឹក​សម្លាប់​ខ្លួន

ភ្នំពេញ៖ នារីវ័យ​ក្មេង​ម្នាក់ តូច​ចិត្ត​សង្ស័យ​សង្សារ​សុំ​បែក​សម្រេច​ចិត្ត​គិត​ខ្លី​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​ម្តុំ​ស្ពាន​កោះពេជ្រ ត្រូវ​បាន​មិត្ត​ភក្ដិ​ហាម​ឃាត់ទាន់​ពេល​វេលា និង លួង​លោម​ឲ្យ ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ២០១៩ តាម​បណ្តោយ​ផ្លូវ​សុរាម្រិត នៅ​ចំណុច​មុខ​ណា​ហ្គាវើរ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជុំ​វិញ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​នារី​វ័យ​ក្មេង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​វ័យ​១៨​ទៅ​១៩​ឆ្នាំ មិន​ដឹង​ថា គាត់​មក​ពី​ណា​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​ ធ្វើ​ការ​តាម​បារ​បារាំង បាន​មក​អង្គុយ​ផឹក​ស៊ី​ជាមួយ​មិត្ត​ភក្តិ​នៅ​លើ​សួន​ច្បារ​មុខ​ណា​ហ្គាវើរ បានមួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ប៉ុន​ប៉ង​ទៅលោ​ត​ទឹក​សម្លាប់​ខ្លួន​នៅ​ម្តុំ​ស្ពាន​កោះ​ពេជ្រ ត្រូវ​បាន​មិត្ត​ភក្ដិ ជួយ​សង្គ្រោះ​ហាម​ឃាត់​ទាន់​ពេល​វេលា ធ្វើ​ឲ្យនារី​រូប​នោះ​នៅ​អង្គុយ​យំ ពេល​សមត្ថកិច្ច និង ប្រជាពលរដ្ឋ​សួរ​នាំ​ក៏​មិន​និយាយ​ថា មាន​រឿង​អី​កើត​ឡើង​នោះ​ទេ បាន​ត្រឹម​អង្គុយ​យំឱប​ក្បាលជង្គង់ ដោយ​គ្រាន់​តែ​និយាយ​ថា គាត់​ទើប​តែ​កូន​ខ្ចី ហើយ​រអ៊ូ​ថា អត់​មាន​ម្តាយ​ឪពុក​តាំង​ពី​តូច និង សង្ស័យ​សង្សារ​ធ្វើ​បាប​ចិត្ត​ហើយ​មើល​ទៅ ព្រោះ​មិត្ត​ភក្កិ​បាន​បង្ហើប​ថា មាន​បញ្ហារ​កាំរ​កូស​ជាមួយ​សង្សារ លុះ​ប្រមាណ​ជា​១៥​នាទី​ក្រោយ​មក​ក៏​មិត្ត​ភក្តិ​បាន​ចាប់​អូស​ឡើង​លើម៉ូតូ​កង់​បី​ជិះចេញ​ទៅ​បាត់​ទៅ ៕