សាហាវ​ម្លេះ​! ជន​ជាតិ​ជប៉ុន​២​នាក់ ប្លន់​សម្លាប់​ម្ចាស់​រថយន្ដ​តាក់​ស៊ី

សៀមរាប៖​ ជន​ជាតិ​ជប៉ុន​២​នាក់​បានធ្វើ​សកម្មភាព​ចាក់​សម្លាប់​បុរសជន​ជាតិ​ខ្មែរ​ដែល​ជា​អ្នក​បើកបរ​រថយន្ដតាក់​ស៊ី ដើម្បី​ប្លន់​យក​រថយន្ដ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ល្ងាចថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ ស្ថិតក្នុង​ស្រុក​ពួក ខេត្ត​សៀមរាប ។

យោងតាមប្រភព​បាន​បញ្ជាក់​ថា នៅ​ពេល​កើត​ហេតុ​ដំបូង​គេ​សង្ស័យ​ថាអ្នក​ធ្វើ​សកម្មភាព​នោះ​ជា​ជន​ជាតិ​ចិន ប៉ុន្ដែ​នៅ​ពេល​ស្រាវ​ជ្រាវ និង តាមចាប់​ខ្លួន​បាន​នោះ ទើប​ដឹង​ថា អ្នក​ធ្វើ​សកម្មភាព​ជា​ជន​ជាតិ​ជប៉ុន ដែលមាន​បក្ខ​ពួក​សរុប​ចំនួន​៣​នាក់ ហើយកម្លាំង​សមត្ថកិច្ច និង ប្រជាពលរដ្ឋតាម​ចាប់​បាន​២​នាក់ ខណៈ​ម្នាក់​ទៀតកំពុង​រង​គេច​ខ្លួន ។

បន្ទាប់​ពី​ជន​សង្ស័យ​ទាំង​នេះ​បានធ្វើ​សកម្ម​ភាព​ចាក់​សម្លាប់​ទៅ​លើជន​រងគ្រោះ​រួច ម្ចាស់​រថយន្ត​ក៏​បានព្យាយាម​បើក​រថយន្ត​របស់​ខ្លួន​ទៅ​រកឲ្យ​គេ​ជួយ តែ​មិន​អាច​ជួយ​បាន​ទេព្រោះ​ម្ចាស់​រត់​បាន​ដាច់​ខ្យល់​ស្លាប់បាត់​ទៅ​ហើយ ។

យ៉ាង​ណា​មិញ​រហូត​មក​ដល់​ពេល​នេះ កម្លាំង​សមត្ថកិច្ច​កំពុង​តែ​បន្ដស្រាវ​ជ្រាវ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់ ។ ដោយ​ឡែក​ស្នង​ការ​នគរបាលខេត្ត​សៀមរាប​ មិន​ទាន់​អាច​បញ្ជាក់​បាន​ឲ្យ​លម្អិតនោះ​ឡើយ​ ដោយ​ស្ថិត​ក្រោមការ​ស្រាវ​ជ្រាវ​បន្ត​ទៀត​ ហើយ​ម្យ៉ាង​ពាក់​ព័ន្ធ​និងជន​បរទេស​ទៀត​ផង ៕