ប៉ូលិស៣នាក់ ដែលរត់ការដោះ លែងជនជាតិចិន ១៨នាក់ ជាក្រុមចាប់ជំរិត ក្នុងខេត្តកំពង់ស្ពឺ ត្រូវតុលាការប្រគល់ឲ្យទៅ ACU ចាត់ការ

ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចប្រគល់មន្ត្រីនគរបាល ៣នាក់ ដែលពាក់ព័ន្ធករណីរត់ការ និង អន្ដរាគមន៍ឲ្យមានការ ដោះលែងជនជាតិចិនចំនួន ១៨នាក់ ជាក្រុម ចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ទើបតែចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែង ក្នុងចំការស្វាយ របស់ លោកមេធាវី ហេ ជីវអេង នៅក្នុងខេត្តកំពង់ស្ពឺ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។

ទោះជាយ៉ាងណា នៅពុំទាន់មានសេចក្តី បញ្ជាក់អំពីសាវតាជាតិរបស់ក្រុមជនស ង្ស័យនៅឡើយទេ រហូតមកដល់ពេលនេះ ។

សូមរំលឹកថា កម្លាំងនគរបាល នាយក ដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៅកណ្តាលវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ បានបញ្ជូនមន្ដ្រីនគរបាល ៣នាក់មានម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ កម្លាំងនគរបាល ខេត្តកំពង់ស្ពឺ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក ខៃ សម្ជស្ស ព្រះរាជ អាជ្ញា រង នៃអយ្យការ អម សាលាដំបូ ង ខេត្ត កំពង់ស្ពឺ បានឃាត់ខ្លួន ជនជាតិចិនចំនួន ១៨នាក់ (ចិនតៃវ៉ាន់ ១២នាក់) នៅទី តាំ ងឃ្លាំងមួយកន្លែង ដែលគេដឹងថា ជាកម្មសិទ្ធិរបស់លោកមេធាវី ហេ ជីវអេង នៅក្នុង ដីចំការស្វាយ ស្ថិតនៅ ក្នុង ភូមិ ចា ឃុំស្វាយចចឹប ស្រុក បរសេដ្ឋ ខេ ត្ត កំពង់ ស្ពឺ ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាម Online។ ទីតាំងដែលជនជាតិចិនយកធ្វើជាមូលដ្ឋានប្រព្រឹត្តបទល្មើសចាប់ជំរិតនោះ ត្រូវម្ចាស់ឈ្មោះ ហេ ជីវ អេង មុខរបរជាមេធាវី បានជួលទៅឲ្យឈ្មោះ រ័ត្ន ពិន្ទ ដែលជាតំណាងឈរឈ្មោះអោយបុគ្គលម្នាក់ទៀតមិនស្គាល់ ឈ្មោះ ក្នុងតម្លៃ ២២០០០ដុល្លារ ក្នុងមួយខែ។

ក្រោយពីឃាត់ខ្លួនយកទៅសាកសួរ នគរបាលជំនាញខេត្តកំពង់ស្ពឺ បានសម្រេចបញ្ជូនខ្លួនក្រុមជនសង្ស័យ ទាំង ១៨នាក់ និងវត្ថុតាង ពាក់ព័ន្ធ បទល្មើស ឆបោក ជំរិត ទារ ប្រាក់ តាមប្រព័ន្ធ បច្ចេកវិទ្យា VOIP ទៅអគ្គស្នងការដ្ឋាននគរ បា ល ជាតិ ដេីម្បី ដំណេីរការចាត់ការតាមនីតិវិធី បន្ដជាមួ យភាគីនគរបាលនៃសាធារណរដ្ឋប្រជាមានិតចិន ៕