ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង

ភ្នំពេញ៖ អគ្គី​ភ័យ​​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​អ​ស់​ជា​ង​​៥០​ខ្នង​​ ក្នុង​ភូមិព្រែកទាល់ សង្កាត់​ស្ទឹង​មាន​ជ័យទី២ ខណ្ឌមានជ័យ បង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​​​​​​៣និង​២៥នាទីរសៀលថ្ងៃទី​​​​១៧ មីនា ឆ្នាំ​​២០១៩​ ។​

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុមានការទុស្សេខ្សែភ្លើងបានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង រួចក៏មានការរាលដាលទៅដល់ផ្ទះជាច្រើនខ្នងបណ្ដាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះរថយន្ដពន្លត់អគ្គិភ័យបានមកដល់កន្លែង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យខាងលើ ។

ក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះប្រើប្រាស់រថយន្ដអស់ចំនួន១៩គ្រឿងបាញ់ទឹកអស់ចំនួន២៦គ្រឿង ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងភ្នំពេញចំនួន១៥ គ្រឿង នឹងរថយន្តពន្លត់អគ្គិភ័យរបស់ កងរាជវុធហត្ថ ចំនួន៣គ្រឿងរួមទាំងរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពរលត់ទាំងស្រុង នៅវេលាម៉ោង៤នឹង០០នាទីរសៀល និងបំផ្លាញផ្ទះប្រជាពលរដ្ឋទាំងតូចទាំងធំអស់ចំនួន៥១ខ្នង មិនបណ្ដាលឲ្យ មានអ្នកណាម្នាក់រងរបួសនោះទេគ្រាន់តែខូចខាត់សម្ភារៈមួយចំនួននឹងផ្ទះតែប៉ុណ្ណោះ ៕