ពុទ្ធោ! រថភ្លើងកិនបុរសម្នាក់ស្លាប់ដាច់ក្បាលយ៉ាងអាណោចអធ័ម

ភ្នំពេញ ៖ ប្រទះឃើញសាកសពក្នុងបុរសម្នាក់ដាច់ក្បាលចេញពីដងខ្លួន នៅលើផ្លូវដែក ដោយសារ រថភ្លើងកិនស្លាប់បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៦ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់កន្ទោកជើង ខណ្ឌកំបូល ។

សាកសពមានឈ្មោះ លី លាភ ភេទប្រុ ស អាយុ៣៧ឆ្នាំ មុខរបរ កម្មករយានដ្ឋាន ជួសជុលរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ មានប្រពន្ធឈ្មោះ យ៉េន សុីយ៉ាន អាយុ ៣៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនស្រីចំនួន៤នាក់ ស្នាក់នៅ ផ្ទះជួលភូមិកន្ទោកត្បូង សង្កាត់កន្ទោក ក្បែរកន្លែងកើតហេតុ ។

តាមប្អូនថ្លៃ របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយសាច់ញាតិ គ្នា៣នាក់ នាំគ្នាផឹកស្រាថ្នាំ អស់កន្លះលីត្រ រួចក៏ចែកផ្លូវគ្នា ចូលសម្រាករៀងខ្លួន រីឯជនរងគ្រោះ ក៏គ្នាន បងប្អូន ក្រុមការងារណាចាប់អារម្មណ៍ដែរ លុះដល់ ព្រឹកឡើងថ្ងៃទី២២ នេះស្រាប់តែប្រទះឃើញ សាកសពជនរងគ្រោះ ក្នុងសភាពរថភ្លើងកិន ដាច់ក្បាលតែម្តង ។

តាមប្រជាពលរដ្ឋ រស់នៅ ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីអំឡុង ម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២២នេះ មានរថភ្លើងមួយខ្សែ បើកឆ្លងកាត់ លុះដល់ព្រឹកឡើងនេះ ស្រាប់តែប្រទះឃើញសាកសពតែម្តង ។

តាមការស្និដ្ឋាននៅកន្លែងកើតហេតុ ជនរងគ្រោះស្លាប់ដោយសារ រថភ្លើងកិនដាច់ក្បាល បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋសមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។ ខណៈដែលសមត្ថកិច្ច កំពុងចុះទៅ ដល់កន្លែងកើតហេតុ សាកសព មិនទាន់យកចេញពីផ្លូវដែក ស្របពេលដែល មានរថភ្លើងខ្សែដឹកទំនិញមួយខ្សែថ្មីទៀត បើកចូលទីក្រុងភ្នំពេញ ម្យ៉ាង សាកសពមិនទាន់លើកចេញ ទើបប្រជាពលរដ្ឋ សមត្ថកច្ច ស្រែកស្នើសុំឲ្យរថភ្លើងខ្សែថ្មី ឈប់ជាបណ្តោះអាសន្ន រងចាំ លើកសពចេញសិន ។ សាកសពត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ជាមុននឹងប្រគល់ជូន ក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕