Update: ដឹងការពិតហើយ មន្ត្រីនគរបាលអន្តោប្រវេសន៍ស្លាប់ដោយគ្រាប់កាំភ្លេីងចំកណ្តាលក្បាលនៅមុខឡាន

ខេត្តព្រះសីហនុ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយ បន្ទាប់ពីប្រជាពលរដ្ឋបាន ប្រទៈឃើញសាកសពបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ដេកស្លាប់នៅមុខឡាន ដោយកាន់ ភ្លេីងជាប់និងដៃហេីយត្រូវចំកណ្តាលក្បាលនៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៩ស្ថិតនៅនៅចំណុច ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ពេលនេះជំនាញសកល្យវិច្ច័យបានអះអាងថា «ជាការបាញ់សម្លាប់ខ្លួនឯង» ។

សាកសពបុរសនេះត្រូវសមត្ថកិច្ចសន្និ ដ្ឋានដឹងថា ស្លាប់ដោយអំពើអត្តឃាត បាញ់សម្លាប់ខ្លួនឯង ខណៈជនរងគ្រោះឈ្មោះ ហេង សៅគិរី នាយកដ្ឋានច្រកទី២ នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ បានសសេរក្នុងសៀវភៅរបស់ខ្លួនថា«លាហើយ» ។

មុនដំបូងសមត្ថកិច្ចបានទទួលព័ត៍មាន ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ សុិម ប៊ុនធី ខណៈគាត់ប្រទះឃើញសាកសពបុរស ម្នាក់ក្នុងដៃកាន់ដោយអាវុធខ្លី ស្ថិតនៅ ចំណុច ភូមិ ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដេកស្លាប់នៅមុខឡានឡិចសុីសពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AB-8029 ៕