មន្រ្ដីនគរបាលម្នាក់ចង.កធ្វើអត្តឃាតខ្លួនឯង ដោយមាន ជម្ងឺប្រចាំកាយ

ឧត្តរមានជ័យ ៖ មន្ត្រីនគរបាលបម្រើការនៅអង្គភាពវរសេនាតូច នគរបាលការពារព្រំដែនគោក៧០២ បានចងកសម្លាប់ខ្លួន នៅចំណុច ត្រពាំងផ្ចឹកកោង ខាងលិចភូមិខាងលើ ប្រហែល១០០០ម៉ែត្រ កាលពីនៅព្រឹកថ្ងៃទី១៦ ខែមិនាឆ្នាំ២០១៩ នៅភូមិថ្នល់ដាច់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

សាកសពឈ្មោះ គង់ កក្កដា ភេទប្រុ ស អាយុ ៤៥ ជាមន្ត្រីនគរបាលបម្រើ ការនៅអង្គភាពវរសេនាតូច នគរបាលការពារព្រំដែនគោក៧០២ បានចងកសម្លាប់ខ្លួន នៅចំណុច ត្រពាំងផ្ចឹកកោង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងការចុះពិនិត្យសាកសពជនរងគ្រោះដែលចងកសម្លាប់ខ្លួននោះ ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ចុះធ្វើ កោសល្យវិច័យ ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ឹម វណ្ណៈ អធិការរងទទួលព្រហ្មទណ្ឌ បានពិនិត្យឃើញ សាកសពពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯងមែន។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុជនរងគ្រោះមានជំងឺសរសៃប្រាសាទ។ បច្ចុប្បន្ន សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕