ជិះម៉ូតូមកលេងប្រពន្ធនៅភ្នំពេញ មកដល់ពាក់កណ្ដាលផ្លូវ​ជួបគ្រោះថ្នាក់​ស្លាប់ចោលប្រពន្ធ​

ភ្នំពេញ ៖​ បុរសម្នាក់ធ្វេីដំណេីរចេញពីខេត្តព្រៃវែង ដេីម្បី មកជួបមុខប្រពន្ធនៅឯក្រុងភ្នំពេញ តែមកដល់ពាក់ កណ្ដាលផ្លូវ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ។ ហេតុការណ៍នេះបានកេីតឡេីងកាល ពីវេលាម៉ោង០៨ និង ២០នាទីយប់ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ២០១៩​ នៅចំណុចមុខផ្ទះសំណាក់មួយកន្លែង យីហោ “សម្បត្តិមានលាភ​” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធ​ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ ភួង​ សៅ​ ភេទប្រុស អាយុ២៩ឆ្នាំ​ មុខរបរ មេកាសំណង់​ មានស្រុកកំណេីត នៅស្រុកស្អាង ខេត្តកណ្តាល។

​តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូ ហុងដាឌ្រីមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1FF 3698​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុក៏បានវ៉ាជែង កង់បី PassApp មួយគ្រឿង​ ដែលធ្វេីដំណេីរស្របទិសគ្នា ជាមួយរថយន្តកុងតឺន័​រ ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 3D-4607 តែបែរជាវ៉ាមិនផុត ក៏ទាក់ដៃចង្កូត បណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ​ ហេីយរថយន្តបានបេីកបានប្រហែល១០០ម៉ែត្រទេីបឈប់ ប្លុងរថយន្តចោល​ហេីតតៃកុងចុះរត់គេចបាត់ស្រមោល។​

បេីតាមសម្ដីប្រពន្ធជនរងគ្រោះបានឲ្យរៀបរាប់ទាំងទឹកភ្នែកនិងអារម្មណ៍ក្ដុកក្ដួលថា​ ប្តីរបស់គាត់ បានធ្វេីការនៅខេត្តព្រៃវែង ចំណែកគាត់ធ្វេីការនៅភ្នំពេញ ម្តុំការណាឌីយ៉ា ផ្លូវវេងស្រេង​ ដោយសារតែនឹករលឹកគ្នាពេក​ ទេីបប្តីសុំគាត់មកលេងនៅផ្ទះជួល តែមិនទាន់បានជួបមុខគ្នាផង បែរជាប្ដីគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បងជីវិតចោល​ប្រពន្ធ​ ទុកអោយគាត់នៅមេម៉ាយបែបនេះ​ ។

បច្ចុប្បន្នក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ សហការជាមួយ​សមត្ថកិច្ចផ្នែកវាស់វែង​ក្រុង ចុះមកធ្វេីការវាស់វែង និងយករថយន្តនិងម៉ូូតូ ទៅរក្សាទុកបណ្ដោះអាសន្ន​ នៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដេីម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ តាមច្បាប់ ។
ចំណែកសពត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី នៅស្រុកកំណេីត៕​​