​ចិន​ដក​កាំភ្លើង​ខ្លី​បាញ់​ចំនួន​៤គ្រាប់​ ក្បែរ​​ប៉ុស្តិ៍​នគរបាល​​ស្រះចក​ផ្អើល​ម៉ូតូ​ឌុប ​និង ​សន្តិសុខរត់​ព្រលឹង​ចុង​សក់​

ភ្នំពេញ​៖​ ជនជាតិ​ចិន​ម្នាក់​ចុះ​ពី​លើ​ម៉ូតូ​កង់​បី​​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​ចំនួន​៤គ្រាប់​ក្បែរ​​ប៉ុស្តិ៍​នគរបាល​​ស្រះចក​ផ្អើល​ម៉ូតូ​ឌុប​និង​សន្តិសុខ​រត់ព្រលឹង​ចុង​សក់​ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​​នៅ​វេលា​ម៉ោង​​៣យប់​ឈានចូលថ្ងៃ​ទី​១៧​ ខែ​មិនា​ ឆ្នាំ​២០១៩ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​មុខ​ធានា​គារ​ (កាណាឌីយ៉ា)តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ​ស្ថិត​ក្នុង​សង្កាត់​ស្រះចក​ ​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។

ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​​​ជនជាតិ​ចិន​ម្នាក់​​បាន​ជិះ​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ហើយ​ឈប់នៅ​ជាប់​និង​ធនាគារ​(កាណាឌីយ៉ា)​ ។ ​ ភ្លាមៗ​នោះ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ខាង​លើ​បាន​ឈរ​ឲ្យ​លុយ​ទៅ​ម៉ូតូ​កង់​បី​ធម្មតា​ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​​បុរស​ជនជាតិ​ចិន​ខាងលើ​បាន​ដក​កាំភ្លើង​ខ្លី​មួយ​ដេីម​បានដេី​រ​បាញ់​ឡើង​លេី​ចំ​នួន​៤គ្រាប់​បណ្ដាល​ឲ្យ​អ្នក​រត់​ម៉ូតូ​ឌុប​និង​សន្តិសុខ​នាំ​គ្នា​រត់​ព្រលឹង​ចុង​សក់​តែ​ម្ដង​ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ​គឺ​បាញ់​នៅ​ក្បែរ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក​​ទៀត​​។

បន្ទាប់​ពី​ការបាញ់​ចំ​នួន​៤គ្រាប់​រួច​ជន​បង្ក​ខាង​លើ​បាន​ដេីរ​ចេញ​ទៅ​បាត់​យ៉ាង​រំភើយ​​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​រឿង​អ្វី​នោះ​ទេ​ ហើយ​ក៏​មិន​​ឃើញមាន​សមត្ថកិច្ចដែលនៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ស្រះចក​​ណា​ចេញ​មក​មេីល​នោះ​ទេ ។ ក្រោយ​ពេលកើតហេតុ​អ្នក​ដែលបាន​ឃើញ​ហេតុការណ៍​បាន​សម្តែង​ការ​ព្រួយបារម្ភ និង​សំណូមពរទៅ​ដល់​សមត្ថកិច្ចគ្រប់ជាន់ថ្នាក់​ មេត្តា​ជួយ​ស្វែងរក​ជន​បង្ក​ដែល​បាន​បាញ់​បោះ​សេរីខាងលេី​ដេីម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​៕