ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ និង បី​នាក់​ស្រាល​

ភ្នំពេញ​៖ យុវជន​វ័យ​ប្រមាណ ២០​ឆ្នាំ​ម្នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ និង ៣​នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​ពីក្រោយ​ពេញទំហឹង នៅ​ចំណុច​ទល់មុខ​ខា​រ៉ា​អូរ​ខេ ញ៉ូវ​ស្តារ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ២២ និង ០០​នាទី​យប់ ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៤​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត​ឃើញ យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1E-4799 ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​កើត ហេតុ​ស្រាប់តែ​ជ្រុល​ល្បឿន​រេ​ចង្កូត​ទៅ​បុក​ពីក្រោយ ម៉ូតូ​មួយ​គ្រឿង​មួយគ្រឿង​ទៀត ម៉ាក​សង់​កូរ៉េ គ្មាន​ពណ៌ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ពីរ​នាក់ ក្នុង​ទិសដៅ​ស្របគ្នា ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នាក់ ដែល ជា​អ្នកបើក​ម៉ូតូ​សង់​សេ​១២៥ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹកយក ទៅ​សង្គ្រោះ​ភ្លាមៗ ចំណែក​បីនាក់​ផ្សេងទៀត​ត្រូវ​រង​របួសស្រាល​។ រីឯ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​រង​ការខូចខាត​យ៉ាងដំណំ​។​
​ ​
ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង និង លើកយក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​។
photo 1

photo 2

photo 3

photo 4