រថយន្តដឹកហ្គាស បុកម៉ូតូនគរបាលប៉ុស្តិ៍ខ្វាវ ស្រុកសំរោងម្នាក់ស្លាប់យ៉ាងរន្ធត់

ភ្នំពេញ​៖​ បុរសម្នាក់ជានគរបាលរងប៉ុស្តិ៍ខ្វាវ​ ស្រុុកសំរោងត្រូវបាន​រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលាបេីកបុកម៉ូតូហេីយថយកិនបណ្តាលអោយស្លាប់ភ្លាមយ៉ាងអាណោចអាធម័កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

សាកសព តាមការពិនិត្យ លើឯកសារ អត្តសញ្ញណប័នណ នៅជាប់តាមខ្លួន មានឈ្មោះ យឹង សឹង ភេទប្រុស អាយុ៥១ឆ្នាំ ជាមន្ត្រីនគរបាល អនុប្រធានប៉ុស្តិ៍ខ្វាវ ស្រុកសំរោង មានទីលំនៅភូមិកន្សោមខ្លែង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជាមន្ត្រីនគរបាលជិះម៉ូតូម៉ាកស្មាសពណ៍ខ្មៅ​ ពាក់ស្លាកលេខនគរបាល1-5071​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុបានរថយន្តដឹកហ្គាសរបស់ក្រុមហ៊ុនតេលា​ ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនបុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលអោយរងរបួសធ្ងន់ភ្លាមនោះរថយន្តបង្កបានថយរថយន្តមកកិនបន្ថែមទេីបជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម័។

ក្រោយកេីតហេតុតៃកុងរថយន្តបង្កចុះពីលេីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិតាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ចំណែកសពត្រូវបាននគរបាលទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ៕