ប្រ​ព​ន្ឋ​ដើមព្រះរាជអាជ្ញា​រង​ខេត្តកោះកុង ទម្លាយ​រូប​ស្រី​ស្នេហ៍​របស់​ប្តី

រាជធានី​ភ្នំពេញ ៖ កាលពីម៉ោង​១១​និង​៥០​នាទី​យប់មិញ​នេះ ករណី​លោក​ព្រះរាជអាជ្ញា​រង​ខេត្តកោះកុង នាំ​ស្រី​ស្នេហ៍​ដេក​ផ្ទះសំណាក់ ហើយ​ត្រូវ​ប្រពន្ធដើម​តាម​ទាន់ ថត​បង្ហោះ​ផ្អើល​ហេ្វ​ស​ប៊ុ​ក​នោះ នៅ​រសៀល​ថ្ងៃ​ទី​១៩ កក្កដា ២០១៩ នេះស្ត្រី​ជា​ប្រពន្ធដើម​បាន​បង្ហាញ​មុខមាត់​ពិត​ស្រី​ស្នេហ៍​ របស់​លោក​ប្តី ថែម​ទៀត ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Kagna Chan Kal បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក អម​ដោយសារ​ថា «​មុខមាត់​ពិត​បាន​បង្ហាញ​ថ្ងៃនេះ​ហើយ ខ្ញុំ​ទ្រាំ​វេទនា​អស់​រយៈពេល​ជិត​៦​ឆ្នាំ​មក​ហើយ នាង​ខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍ និង​ចុះ​លិខិត​អាពាហ៍ពិពាហ៍ ជាមួយ​ស្វាមី​ឈ្មោះ អ៊​ង រី ជា​ព្រះ​រា​អាជ្ញា​រង ខេត្តកោះកុង នៅ​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០១៤ តាម​ការ​ផ្សំផ្គុំ​របស់​ឪពុក​ម្តាយ ។

បច្ចុប្បន្ន នាង​ខ្ញុំ​មាន​ចំណងដៃ​កូនស្រី​ម្នាក់ មាន​អាយុ​ជិត​៥​ឆ្នាំ ក្នុង​បន្ទុកគ្រួសារ​មួយ​នេះ នាង​ខ្ញុំ​ខិតខំ​រក​ប្រាក់​ទាំង​លំបាក ដើម្បី​ឲ្យ​ស្ថានភាព​គ្រួសារ​មានការ​ប្រសើរ​ឡើង ក្រោយ​ពី​ទទួល​បាន​ផ្លែផ្កា​បន្តិចបន្តួច​ពី​លុយកាក់​មួយ​ចំនួន​ខាងលើ ស្វាមី​នាង​ខ្ញុំ​ចាប់ផ្តើម​រក​លេស ដាក់​កំហុស​មក​លើ​រូប​នាង​ថា ជា​ស្រី​មិន​ចេះ​ធ្វើ​ការងារ​ផ្ទះ មិន​ទន់ភ្លន់​ដាក់​ក្រុម​គ្រួសារ​គាត់ ឆ្អែតចិត្ត រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ឈាន​ទៅ​ដល់​ដាក់​ពាក្យបណ្តឹង​លែងលះ​ភរិយា​យ​ខ្លួនឯង ស្រប​ពេល​ដែល​គាត់​កំពុង​លួចលាក់​មាន​ស្រី ផិតក្បត់​ប្រពន្ធ ។ អស់​រយៈកាល​កន្លង​ផុត​ទៅ​ជិត​៦​ឆ្នាំ​មកនេះ មិនមែន​លើក​ទី​មួយ​ទេ ដែល​គាត់​បាន​ផិតក្បត់​មាន​ស្រី​ក្រៅ រហូត​ខ្ញុំ​ចាប់​បាន​ភស្តុ​តាង តែ​ខ្ញុំ​បាន​លើកលែង​ឲ្យ​គាត់ សង្ឃឹមថា​អាច​បន្តដំណើរ​ជីវិត​គ្រួសារ​រួម​គ្នា​ទៅ​មុខ​ទៀត ។ ប៉ុន្តែ​អ្វី​ៗ មិន​ដូច​ការ​សង្ឃឹម​របស់ខ្ញុំ​នោះ​ទេ គាត់​ព្យាយាម​ដោះខ្លួន​ចេញពី​សម្ពាយ​គ្រួសារ​មួយ​នេះ ។ មក​ដល់​បច្ចុប្បន្ន​នេះ នាង​ខ្ញុំ​បែរជា​ទទួល​បាន​លិខិត​បណ្តឹង​លែងលះ​ពី​ស្វាមី​នាង​ខ្ញុំ​ទៅ​វិញ » ។

សូមរម្លឹកថា បុរស​ជា​ព្រះរាជអាជ្ញា​រង​ខេត្តកោះកុង​ម្នាក់ បាន​ក្បត់ចិត្ត​ប្រពន្ធ​លួច​ទាក់ទង​មាន​ស្រី​ញី​នៅ​ខាងក្រៅ​ជា​ហូរហែ​។ លុះ​ពេល​នាំ​ស្រី​ស្នេហ៍​ទៅ​រួមរ័ក​មេត្រី​នៅផ្ទះ​សំណាក់​ស្រែ​នាង ក៏​ត្រូវ​នារី​ជា​ប្រពន្ធដើម​តាម​ទាន់​ជាន់កែង ថត​បង្ហោះ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

បុរស​ជើងល្អ​ដែល​នាំ​ស្រី​ស្នេហ៍​ទៅ​រួមរ័ក​មេត្រី​នៅផ្ទះ​សំណាក់ តែ​ត្រូវ​ប្រពន្ធ​តាម​ទាន់​ថត​បង្ហោះ​ហេ្វ​ស​ប៊ុ​ក​ខ្មាស់​គេ ពេញ​ប្រទេស​នេះ មានឈ្មោះ​អ៊​ង រី ជា​ព្រះរាជអាជ្ញា​រង​ខេត្តកោះកុង និង​នារី​ជា​ប្រពន្ធដើម​មានឈ្មោះ​កញ្ញា អាយុ​ជាង​៣០​ឆ្នាំ ជា​អ្នក​រកស៊ី និង​មានផ្ទះ​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក នារី​ជា​ស្រី​ស្នេហ៍​ឈ្មោះ​ផ្កាយ ច័ន្ទ​វេជ្ជ​រ៉ា រស់នៅ​ក្នុង​បុរី​ប៉េង​ហួត ។

ជាមួយ​គ្នា​នេះ នាង​បាន​លើ​ដៃ​សំពះ​ស្នើ​សុំ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​អន្តរាគមន៍​រក​យុ​តិ្ត​ធម៌​ដល់​រូប​នាង ដោយ​ក្តី​អនុគ្រោះ​ផង ដោយ​ប្រើ​អភិក្រម​ទី​៥ ចំពោះ​ទ​ង្វើ​ផិតក្បត់​របស់​ប្តី​រូប​នាង​ផង​។ ព្រោះ​កន្លង​មក​សម្តេច​ធ្លាប់​មាន​ប្រសាសន៍​ថា មន្ត្រី​ណា​មាន​ប្រពន្ធ​ពីរ​បី​ត្រូវ​ដក​ចេញពី​តំណែង​។

ជុំវិញ​នឹង​ករណី​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន «ដំណឹងយប់មិញ» មិន​អាច​សុំ​ការ​បកស្រាយ​បញ្ជាក់​ពី​លោក អ៊​ង រី ជា​ព្រះរាជអាជ្ញា​រង​ខេត្តកោះកុង និង​ នារី​ឈ្មោះ Vichara Kay ជា​ស្រី​ស្នេហ៍​បាន​ទេ តែ​យ៉ាងណា យើង​រង់ចាំ​ការ​បំភ្លឺ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ៕