ជនជាតិចិនលោតពីលើអគារកម្ពស់៣ជាន់សម្លាប់ខ្លួន មកពីជំពាក់ បំណុលគេច្រើនពេក

ពោធិ៍សាត់៖ បុរសជនជាតិម្នាក់ សម្រេចចិត្តលោតធ្វើអត្តឃាតពីលើអគារជាន់ទី៣ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅវេលាម៉ោង៥ និង ៤៥នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចអាគារលេខ៨ ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយសង្ស័យ ជំពាក់បំណុលគេច្រើន ។

បុរសជនជាតិចិន ដែលសម្រេចចិត្តលោតធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ GONG PHENG អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិឃុំខាងលើមូលហេតុសង្ស័យ ជំពាក់លុយគេច្រើន។

តាមស្តាប់ការបំភ្លឺរបស់សាក្សីជាជនជាតិចិនចំនួន០៤នាក់ ដែលដេកក្នុងបន្ទប់ជាមួយគ្នា បានឱ្យដឹងថា កាលពី០៣ ថ្ងៃមុន មានជនជាតិចិន វីឆាតតាមទូរស័ព្ទមកទារលុយតែមិនដឹងចំនួនប៉ុន្មានទេ លុះដល់ថ្ងៃកើតហេតុម៉ោង២៖០០នាទីយប់ ឈ្មោះ GONG PENG បាននិយាយទូរស័ព្ទតាមវីឆាត តែអត់ដឹងនិយាយរឿងអ្វីទេ ប៉ុន្មានម៉ោងក្រោយក៏ធ្វើអត្តឃាតតែម្តង៕