ចាំពួកគាត់បានទេ? ប៉ូលិសបញ្ជូនខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ៥នាក់ ទៅតុលាការ

ភ្នំពេញ៖ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ ៥នាក់ មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

យោងតាមរបាយការណ៍របស់សមត្ថ កិច្ចបានឱ្យដឹងថា ក្រុមចោរប្លន់ប្រដាប់អាវុធ៥នាក់៖
-ទី១ឈ្មោះ លន់ ស៊ីវថេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរៈមិនពិតប្រា កដ ទីលំនៅបច្ចុប្បន្ន ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ -ទី២ឈ្មោះ ផេង យុទ្ធនា ហៅ ហ៊ីង (មានដីកាចាប់ខ្លួន) ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរៈមិនពិតប្រាកដ ទីលំ នៅបច្ចុប្បន្ន ផ្ទះជួលលេខ ៩ ផ្លូវលេខ ៧៩បេតេ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
-ទី៣ឈ្មោះ ស៊ន់ សេរីវិចិត្រ ភេទ ប្រុស អាយុ៣៥ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចប្បន្នផ្ទះលេខ២០អឺ០ ផ្លូវ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
-ទី៤ឈ្មោះ គង់ សុវណ្ណ ហៅ តៃ(មា នដីកាចាប់ខ្លួន) ភេទ ប្រុសអាយុ ២៨ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្នៈ ផ្ទះជួល ផ្លូវ២៦បេតេ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ -និងទី៥ឈ្មោះ ហៀង ស្រីដែត ហៅ ណែត ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ បុគ្គលិកហូមកាហ្វេ ផ្សារសុវណ្ណា ទីលំនៅបច្ចប្បន្នផ្ទះជួលលេខ៩ ផ្លូវ ៧៩បេតេ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

គួរំលឹកថា ក្រុមចោរប្លន់ប្រដាប់អាវុធ៥ នាក់បានធ្វើសកម្មភាពចំនួន២ករណី ៖
ករណីទី១ កាលពីថ្ងៃទី០៣ ខែ មិនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែ ល ០១ និង ០០នាទីរំលងអាធ្រាត ធ្វើសកម្មភាពប្លន់ម៉ូតូម៉ាក Zoomer X ពណ៌ ក្រហម- ខ្មៅពាក់ស្លាកលេខ 1AA-2166 នៅចំនុចផ្លូវបេតុង មុខសាលារៀនចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

និងករណីទី២ កាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែ ល០៦ និង ៣០នាទី ធ្វើសកម្មភាពប្លន់ លុយ ទូរសព្ទ័ដៃ និងខ្សែកនៅចំណុច ផ្ទះលេខ៨សេ ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

គួររឮកថា កាលពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ មានជ័យ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក នាយកដ្ឋាននគរបាលព្រហ្មទ ណ្ឌក្រសួងមហាផ្ទៃ និង ស្នងការដ្ឋាននគរបាលខេត្តកំពត បើកប្រត្ដបត្ដិការបង្រ្កាបក្រុមចោរប្លន់ប្រដាប់អាវុធ៥នាក់នោះតែម្ដង ។

ក្រោយបើកប្រត្ដបត្ដិការបង្ក្រាបនេះសមត្ថកិច្ចបានដកហូតវត្ថុតាង -អាវុធខ្លីមួយដើម ម៉ាកកា-៥៩
-ម៉ូតូចំនួន០២គ្រឿង ម៉ាក Honda Beat ពណ៌ ខៀវ+ស(ម៉ូតូធ្វើសកម្មភាព)និងម៉ាកZoomerX(ម៉ូតូជន រងគ្រោះ) ៕