អភិបាលខេត្តកោះកុង អញ្ជើញចូលរួមចុះពិនិត្យស្ថានភាពអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ

កោះកុង៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ចុះពិនិត្យស្ថានភាពអាងស្តុកទឹក សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង។

ជាមួយគ្នានោះ លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា ដោយមានកំណើនប្រជាពលរដ្ឋ រោងចក្រ សហគ្រាស និងការអភិវឌ្ឍសំណង់ ជាច្រើន ហើយទឹកក្នុងរដូវប្រាំងមានរយៈពេលវែង និងមិនទាន់មានភ្លៀងកក់ខែផង។

ដូច្នេះខាងក្រុមហ៊ុន មិនទាន់បានបញ្ចប់គម្រោងសាងសង់នៅឡើយ ធ្វើអោយអាងស្តុកទឹក មិនទាន់គ្រប់តម្រូវ ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ខាងក្រុមហ៊ុនក៏កំពុងស្នើសុំតបណ្តាញ ពីខេត្តត្រាតប្រទេសថៃ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង៕