ឡិចសុីសRX300 បើកជែងមិនប្រយ័ត្នបុកម៉ូតូ បណ្ដាលឱ្យស្លាប់ និង របួស៤នាក់

ពោធិ៍សាត់៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងនិងបីនាក់ផ្សេងទៀតត្រូវបានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដែលបង្ករដោយរថយន្តម៉ាកលុចសុីសRX300បើកវ៉ាមិនមើលស្ថានភាពគ្រោះថ្នាក់មកបុកម៉ូតូឌ្រីមចំពីមុខពេញទំហឹងនៅវេលាម៉ោង១១និង៥នាទីថ្ងៃ ថ្ងៃទី១២ខែមិនាឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៥ក្នុងភូមិព្រៃផ្តៅ ឃុំបឹងខ្នារស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះស្លាប់ជាភាគីខាងម៉ូតូឈ្មោះហុិន ឈាងភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិខ្លូក ឃុំត្រឡាចស្រុករុក្ខគីរី ខេត្តបាត់ដំបង។ដោយឡែកខាងភាគីរថយន្តបង្កររងរបួស៣នាក់ធ្ងន់ស្រាល ក្នុងនោះមានព្រះសង្ឃមួយអង្គជាម្ចាស់រថយន្តនិងអ្នកបើកបររងរបួសស្រាល និង ធ្ងន់ម្នាក់ ។

បើតាមសក្សីនៅនឹងកន្លែងកើតហេតុប្រាប់ឱ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគេឃើញម៉ូតូជនរងគ្រោះធ្វើដំណើតែម្នាក់ឯងក្នុងទឹសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុ ស្រាប់ តែរថយន្តបង្ករធ្វើដំណើរច្រាស់ទឹសពីលិចមកកើតរួចឡើងវ៉ារថយន្តក្រុងមកបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងបណ្តាលអោយមនុស្សបុើងធ្លាក់ចូលក្នុងស្នាមភ្លោះស្លាប់ភ្លាមៗនៅនឹងកន្លែង ។
រីឯរថយន្តជម្រត់ហោះឡើងទំនប់ក្រឡាប់ជាច្រើនត្រឡប់នៅក្នុងស្រែតែម្តង ចំពោះរថយន្ត និង ម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកានរង់ចាំដោះស្រាយនៅពេលក្រោយ ៕