អាជ្ញាធរខណ្ឌចំការមន បង្ក្រាបទីតាំងហ្គេមបាញ់ត្រី មួយកន្លែង ទុកមួយកន្លែង

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន​ ដឹកនាំដោយលោកថេង​ សុថុល​ អភិបាល នៃគណៈអភិបាលខណ្ឌ ចំការ មន ​បានបេីកប្រតិបត្ដិការចុះបង្ក្រាបទីតាំ ងហ្គេមបាញ់ត្រី​ មួយកន្លែងក្នុងមជ្ឈម ណ្ឌលកម្សាន្តកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

ក្នុងប្រត្ដបត្ដិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើធ្វើឡើងនៅវេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដោយដកហូតទូហ្គេមបាញ់ត្រីចំនួន​៩ទូ​ និង​ មនុស្សចំនួន១៣ នាក​ ។

សូមជម្រាបថា ទីតាំងខាងលើនេះសមត្ថកិច្ចធ្លាប់បង្ក្រាបម្ដងរួចមកហើយ ប៉ុន្ដែមួយរយៈក្រោយមកលួចបើកដំណើរការវិញយ៉ាងរលូន រហូតមកដល់ថ្ងៃនេះទើបគណៈបញ្ជាការឯកភាពខណ្ឌចំការមន បើកប្រតិបត្ដិការបង្ក្រាបសារជាថ្មីម្ដងទៀត ។ មហាជនសង្ឃឹមថា ប្រតិបត្ដិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះមិនអាចបើកសារជាថ្មីម្ដងទៀតទេ ដើម្បីរក្សាបាននៅសុខសុវត្ថិភាព នឹងភាពកក់ក្តៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះហ្គេមបាញ់ត្រីនេះហើយ បង្កឲ្យមានបទល្មើស ឆក់ លួច ប្លន់ ។

ពលរដ្ឋបានទទូចស្នើដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន នឹងលោក យិន សាន អធិការខណ្ឌចំការមន មេត្តាមានវិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងទៀត នៅចំណុចគល់ស្ពានភ្លោះ ដែលនៅចម្ងាយពីគ្នាប្រហែល ២០០-៣០០ ម៉ែត្រ ផង

ទីតាំងបង្ក្រាប៖


ទីតាំងមិនទាន់បង្ក្រាប៖