ច្បាស់​ហើយ​ថា ​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក ៨៣​កុង​ទឺ​ន័​រ ស្មើរ​នឹង ១៦០០​តោន ផ្ញើរ​មក​ពី​ប្រទេស​ណា

ភ្នំពេញ​៖ ករណី​កាក​សំណល់​សំរាម​ប្លា​ស្ទិ​ក​ ៨៣​កុង​ទឺ​ន័​រ ស្មើរ​នឹង ១៦០០​តោន ដែល​ត្រូវ​បាន​សមត្ថកិច្ច​បានការ​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ នៅ​ក្នុង​កំពង់​ផែ​ក្រុងព្រះសីហនុ ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង ពីព្រោះ​ករណី​ដូច​គ្នា​បាន​កើតឡើង​ផង​ដែល​នៅ តាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​។

ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ តាម​រយៈ​ការ​បញ្ជាក់ របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បានអោយ​ដឹង​ថា “​តាម​ទិន្នន័យបឋម​ដែល​ទទួល​បាន​ពី​សមត្ថកិច្ច​ស៊ើបអង្កេត សំណល់​ប្លា​ស្ទិ​ក​ទាំង​៨៣​កុង​ទឺ​ន័​រ ដែល​ជា​ទំនិញ​ហាមឃាត់ ត្រូវ​បាន​សមត្ថកិច្ច បង្ក្រាប​បាន​នៅ​កំពង់​ផែ​ស្វយ័ត​ព្រះ​សីហ​នុ មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​កា​ណា​ដា មាន​ទម្ងន់​ប្រមាណ​១៦០០​តោន​។

សមត្ថកិច្ច​កិច្ច​បាន​និង​កំពុង​រៀបចំ​ដំណើរការ​នីតិវិធី​ដើម្បី​បញ្ជូន​ទៅ​ប្រភព​ដើម​វិញ និង​ធ្វើការ​ផាកពិន័យ​លើ​ក្រុមហ៊ុន ដែល​នាំ​ចូល​មក​នោះ​តាម​ច្បាប់​ជា​ធរមាន​»​។ «​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឱ្យ​មានការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​ក​នេះ ដែល​ជា​ទំនិញ​ត្រូវ​ហាមឃាត់​នេះ មក​កាន់​ប្រទេស​កម្ពុជា​។ សមត្ថកិច្ច​ក៏​បាន​និង​កំពុង​ស៊ើបអង្កេត​ស្វែងរក​ក្រុមហ៊ុន​ដែល​លួច​នាំ ចូល​នូវ​សំណល់​ប្លា​ស្ទិ​ក​បេះ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​”៕