សមត្ថកិច្ចឃាត់ខ្លួនសង្ស័យម្នាក់លួចកាបូបនារីម៉ាស្សា

ភ្នំពេញ៖ កម្លាំងនគបាលប៉ុស្តិ៍ទំនប់ទឹកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វសកម្មភាពលួចកាបូបពីនារីម៉ាស្សាបានសម្រេចហើយជនរងគ្រោះបានស្ទុះចាប់ម្នាក់ក្នងចំណោម២នាក់ ហើយទៀតបានរត់គេចខ្លួនរួច កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះម៉ាស្សាយីហោ(កុលាបក្រហម) ផ្ទះ លេខ៨៤ផ្លូវ ៤៣០ភូមិ ៤សង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន។

ជនសង្សយ័ឈ្មោះ ម៉ៅ ទិត្យ ភេទ ប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ មុខរបរ មិនពិតប្រាកដ ជនសង្ស័យធ្លាប់ប្រើប្រាស់នូវសារធាតុញៀន ។

បើតាមរៀបរាប់របស់ជនរងគ្រោៈ បានឱ្យដឹងមុនពេលកើតហេតុ រូបនាងកំពង់តែលុងលក់ក្នុងដេក​ ស្រាប់ជនសង្ស័យ២នាក់បានចូលធ្វើសកម្មភាពលួចកាបូប ត្រូវ ជនរងគ្រោះភ្ញាក់ទាន់ស្រែថាចោៗផ្អេីលដល់អ្នកជិតខាងចាប់បានម្នាក់ប្រគល់សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នជនសង្សរួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំមកប៉ុស្តិ៍ទនប់ទឹកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវីធី ៕