ព្រះសង្ឃមួយអង្គបាន Live វីដេអូរបញ្ជាក់ថា ក្មួយប្រុសបង្កើតស្លាប់ដោយសារ ពុលអាហារ (មានវីដេអូ)

ខេត្តត្បូងឃ្មុំ ៖ នេះពិតជារឿងមួយដ៏គួរឲ្យសង្វែកជាខ្លាំង ហើយក៏សូមផ្តាំងផ្ងើរទៅបងប្អូនទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះក្មេង រឿងអាហារហូបចុក ព្រះសង្ឃមួយអង្គបាន Live វីដេអូរបញ្ជាក់ថា ក្មួយប្រុសបង្កើតស្លាប់ដោយសារ ពុលចំណីអាហារ ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្នុងបរិវេន វត្តអម្ពវ័នហៅវត្តក្ដុលកណ្ដាល ស្ថិតនៅភូមិក្ដុលកណ្ដាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៩ ។

សូមជម្រាបថា ក្មេងប្រុសរងគ្រោះមានឈ្មោះថា ណាង យូចាង មានអាយុ៥ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ។ នៅក្នុងវិដេអូ គុណម្ចាស់បានប្រាប់ឲ្យដឹងថា ក្មួយប្រុសគាត់បានពុលចំណី តែមិនដឹងថាពុលអ្វី មី ឬ ក៏ពុលប្រហិតនោះទេ តែពេលគាត់បានស្លាប់ហើយ គុណម្ចាស់ក៏បានសូមណូមពរឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះកូនតូចៗ ពេលហូបចំណី សូមមេត្តាប្រុងប្រយ័ត្នផង៕

(វីដេអូប្រភពពី ៖ Sroeuy Sroeuy Voeurm)