បុរសម្នាក់មានជម្ងឺផ្លូវចិត្ដបានសម្រេចចិត្ដចង.កសម្លាប់ខ្លួនក្នុងផ្សារដីថ្មី

ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺផ្លូវចិត្ដបាន សម្រេចចិត្ដចងកសម្លាប់ខ្លួនក្នុុងបន្ទប់ជួលផ្សារដីថ្ម ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី វេលាម៉ោង ០៨ និង ៣០នាទីព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៩ ។

តាមសម្តីស្ដ្រីម្នាក់ត្រូវម្ដាយបានប្រាប់ឲ្យ ដឹងថា គុណ ភក្ដី ភេទប្រុស អាយុ៣៩ ឆ្នាំមានស្តុកកំណើតភូមិទួលបារាយណ៍ ឃុំក្រាំងចេក ស្រុកឧត្ដុង ខេត្ដកំពុងស្ពឺ ។
គាត់បានបញ្ជាក់ថា កូនប្រុសរបស់គាត់បានឡើងមកភ្នំពេញជាមួយប្រពន្ធនៅល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីមកលេងបន្ទប់ផ្ទះជួលប្រពន្ធ ដើម្បីព្យាបាលជម្ងឺ ប៉ុន្ដែស្រាប់តែដល់វេលាម៉ោងកើតហេតុ ប្រពន្ធជនរងគ្រោះបានតេទៅប្រាប់ថា ជនរងគ្រោះចងកសម្លាប់ខ្លួនបាត់ទៅហើយ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថានៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ប្រពន្ធជនរងគ្រោះបានឲ្យប្ដីលេបថ្នាំសរសៃប្រសាទដែលប្ដីលេបជាប្រចាំរាល់ថ្ងៃ ហើយប្រពន្ធជនរងគ្រោះបានចុះមកក្រោម ដើម្បីរៀបចំសម្ភារៈទុក ស្រាប់តែមួយសន្ទុះក្រោយ មកខ្លួនបានឮសម្លេងក្រឡុកកំប៉ុងថ្នាំ ប្រពន្ធជនរងគ្រោះក៏បានឡើងនៅ បន្ទប់ឡៅតឿរួចសួរប្ដីថា «បងធ្វីអ្វី » ប្ដីរបស់គាត់បានឆ្លើយថា «បងលេបថ្នាំអស់ច្រើនគ្រាប់ហើយ និង បាននិយាយទៀតថា បងមិនចង់ពិបាកដល់អូនទៀតទេ» ។

សមត្ថកិច្ចបានបន្ដទៀតថា បន្ទាប់មកខ្លួនបាននាំប្ដីទៅកាន់មន្ទីពេទ្យរ៉ុស្សី រួចក៏យកបន្ទប់ជួលវិញ រហូតដល់ម៉ោង៥ ទាបភ្លឺ ប្រពន្ធបានចុះមករៀបចំកន្លែងលក់ ស្រាប់តែដល់វេលាកើតហេតុប្រពន្ធជនរងគ្រោះបានឡើងទៅឡៅតឿក៏ឃើញប្ដីចងកស្លាប់បាត់បង់ជីវិតទៅហើយ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទៅលើកសាកសពខាងលើ។

ជាក់ស្តែងក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម នគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញចុះដល់ទីតាំងកើតហេតុនឹងបានពិនិត្យទៅលើសពបរុសរងគ្រោះខាងលើពិតជាស្លាប់ដោយសារចងកប្រាកដមែន នៅលើខ្លួនប្រាណសពគ្មានស្លាកស្នាមអ្វីទេ ៕