អគ្គិភ័យឆេះផ្ទះបណ្ដាលឲ្យប្រពន្ធឆេះស្លាប់ ប្តីរងរបួសធ្ងន់

ខេត្ដកណ្តាល៖ មានហេតុការណ៍អគ្គីភ័យមួយបានកើត ឡើងនៅចំនុចផ្ទះឈ្មោះវ៉េង វិរះ នៅភូមិពោធិ៍ក្រោម ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្តាល បណ្តាលឲ្យប្រពន្ធ ស្លាប់ និង ប្ដីរងរបួស នៅម៉ោង០២និង ៤០នាទីថ្ងៃទី១៤ កក្កដា ឆ្នាំ២០១៩ ។ ជនរងគ្រោះទី១ឈ្មោះ ហាន ស្រីមុំ ភេទស្រីអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ( ស្លាប់នៅកន្លែងកេីតហេតុ)ជាប្រពន្ធនិងទី២ឈ្មោះ វ៉េង វិរះ ភេទ ប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ (រងរបួសធ្ងន់)ជាប្តី។

ក្នុងហេតុការណ៍នេះ បានបណ្តាលឲ្យមានសម្ភារៈខូចខាត រួមមានឆេះផ្ទះមួយខ្នងទំហំ០៩ម៉ែត្រគុណនិង០៥ម៉ែត្រ(ឆេះអស់៥០%)សម្ភារះក្នុងផ្ទះមួយចំនួន ។ បើរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះវ៉េង វិរះ ជាប្តីនិងឈ្មោះ ហានស្រីមុំ បានដេកនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះដូចរាល់ដង លុះដល់ម៉ោងកេីតហេតុ ស្រាប់តែមានភ្លើងឆាប ឆេះក្នុងបន្ទប់កន្លែងដេកបណ្តាលឲ្យឈ្មោះ ហានស្រីមុំ (ស្លាប់)នៅកន្លែងដេក និងឈ្មោះ វ៉េង វិរះររបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្នំពេញ ពេលនោះប្រជា ពលរដ្ឋដែល មានផ្ទះនៅជិតនោះ បាននាំគ្នាមកជួយពន្លត់ភ្លើងដែលកំពុងឆេះបានរលត់ទៅវិញ។

ក្រោយពីបានទទួលព័ត៌មានកំលាំងនគរបាលប៉ុស្ដិ៍ និង កម្លាំងនគរបាលជំនាញ ស្រុកបានចុះដល់កន្លែងកេីតហេតុជួយអន្តរាគមន៍និងពន្លត់ភ្លើង ៕