យកម៉ូតូបងស្រីបញ្ចាំជក់ថ្នាំ និង លេងល្បែងចាញ់អស់ បែកគំនិតដើរប្លន់ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់យុវតីម្នាក់មិនបានសម្រេចព្រោះ កម្លាំងសមត្ថកិច្ចធ្វើការជិះល្បាតក្នុងមូល ដ្ឋានក៏ជួបសកម្មភាពជនសង្ស័យកំពុងប្រតប់ប្រតាយគ្នាជាមួយជនរង គ្រោះដណ្ដើមម៉ូតូក៏ឃាត់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង០៦និង៣០នាទីព្រលប់ថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៩ នៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ លី ហុង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ។ ដោយឡែកយុវតីរងគ្រោះមានឈ្មោះ ឈួរ គីមហៀក អាយុ១៩ឆ្នាំ មុខរបរ សិស្សសាលា ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីយុវតីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាក Honda beat ពណ៌ ផ្កាឈូកលាយស ពាក់ ស្លាកលេខភ្នំពេញ1HQ-8977ចេញមកពីផ្ទះមកទិញម្ហូប នៅផ្សារស្ទឹងមាន ជ័យចាស់ លុះត្រលប់ទៅវិញក៏លេចមុខជនសង្ស័យឈរកណ្តាលផ្លូវច្រានរូបគេឲ្យដួលបម្រុងវាយប្លន់យកម៉ូតូ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១ ជិះល្បាតនៅមូលដ្ឋានក៏ឃើញសកម្មភាពរបស់ជនសង្ស័យក៏បានឃាត់ខ្លួនជន សង្ស័យយកមកកាន់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារូបគេពិតជាបានធ្វើសកម្មភាព វាយច្រានប្លន់យកម៉ូតូពីយុវតីខាងលើនេះពិតប្រាកដមែន ដោយសារ មូលហេតុដោយខ្លួនបាន យកម៉ូតូរបស់បងមួយគ្រឿងទៅបញ្ចាំយកលុយទៅលេងល្បែង និង ជក់ថ្នាំញៀនអស់ហើយមិនហ៊ានចូលផ្ទះវិញទើបសម្រេចចិត្តដើររកប្លន់ម៉ូតូដើម្បីបានលុយលួសម៉ូតូយកទៅសងបងវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសុគណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕