ឯកឧត្តម គួ​ច ចំរើនបាន​ផ្តល់​ចូល​ថវិកា​អ៊ុំ​ស្រីបោស សម្អាតម្នាក់ ដើម្បី​ជួយ​សំរាល់​ជីវភាព​របស់​គាត់

ហ្វេ​ស​ប៊ុ​ក​៖ ក្រោយ​ការ​មក​កាន់​តំណែង​ពី​សំណាក់ ​ឯក ឧត្តម គួ​ច ចំរើន ជា​អភិបាលខេត្ត​ព្រះ​សីហ​នុ កាលពី​ចុងខែ​កញ្ញា កន្លង​ទៅ​នេះ បាន​ធ្វើ​អោយ​មានការ​កោត សរសើរ​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាពលរដ្ឋ ​។ ក្នុង​នោះ​ឯកឧត្តម ក៏​បាន​ចាប់ផ្តើម ធ្វើ​យុទ្ធ​ធនា​ការ​សម្អាត​ក្រុងព្រះសីហនុ​ខាង​ការ​ពី​ពេល​ថ្មី​ៗ​នេះ ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា Vann Hanthey បាន​បង្ហាញ​នៅ​រូបថត​ប៉ុន្មាន​សន្លឹក ដែល​ជា​សកម្មភាព របស់​ឯកឧត្តម គួ​ច ចំរើន ដែល​បាន​ផ្តល់​ថវិកា​មួយ​ចំនួន ដល់​អ៊ុំ​ស្រី អនាម័យ​ម្នាក់ ដែល​គាត់​បាន​បោសសំអាត​នៅ​ក្នុង សាលាខេត្ត​។

ក្នុង​នោះ​គណនី​ខាងលើ​បាន​សរសេរ​ថា “​ដោយ​ក្តី​អាណិតអាសូរ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព និង​សុខទុក្ខ​ដល់​អ្នក​នៅ​ក្បែរ​ខាង​ខ្លួន នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​ស្ត្រី​ចំណាស់​ម្នាក់​បម្រើ​ការ​ជា​អ្នក​អនាម័យ​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ ដែល​កំពុង​ជួប​ការ​ខ្វះខាត និង​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​”៕