ទីបំផុតយុវជន សួង នាគព័ន្ធ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖ លោក ឯក ប៉ូលីហ្វីល ជាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះបាន សម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ សួង នាគព័ន្ធ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពាក់ព័ន្ធករណី ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ។

សូមជម្រាបថា កម្លាំងនគរបាលខណ្ឌចំការមនបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ, ឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅគ្រាដែលពួកគេ បានចែកខិត្តបណ្ណ ដែលសមត្ថកិច្ចចាត់ទុកថាជារឿងញុះញង់ ពាក់ព័ន្ធនឹងឃាតកម្ម លោកកែម ឡី នៅចំណុចស្តារម៉ាត ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយសាកសួរ សមត្ថកិច្ចបានដោះលែ ងជនសង្ស័យឈ្មោះ ជុំ ហួត និងឈ្មោះ ជុំ ហួរ ឱ្យមានសេរីភាពវិញ កាលពីល្ងាចថ្ងៃដដែល និងបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យឈ្មោះ សួង នាគព័ន្ធ ទៅតុលាការក្រោមបទចោទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ៕