អធិការ​ខណ្ឌ​សែនសុខ​ បង្ហាញមុខបុរសខ្លាំង​ យកឈ្មោះ​ថ្នាក់ដឹកនាំ​ជំរិត​ទាប្រាក់​តាមក្លឹបកម្សាន្ដ​ បេីមិនចង់…….

ភ្នំពេញ​: នរសៀល​ថ្ងៃ​ទី០៩​ ​ខែ​មីនា​ ឆ្នាំ​២០១៩ អធិការ​ខណ្ឌ​សែនសុខ​ បង្ហាញមុខបុរសខ្លាំង​ យកឈ្មោះ​ថ្នាក់ដឹកនាំ​ជំរិត​ទាប្រាក់​តាមក្លឹបកម្សាន្ដ។ បេីតាម​ការ​ញ្ជាក់​ពី​ លោក​ ហួរ​ ម៉េង​វ៉ាង​ អធិការ​ខណ្ឌ​សែនសុខ​បានអោយដឹង​ថា​កាល​ពី​ ថ្ងៃ​ទី​៨​ ខែ​ មីនា​ ឆ្នាំ​២០១៩​ នៅវេលាម៉ោង ១៥ និង៤០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីឆបោក (ប្រើល្បិចបោកយកប្រាក់) នៅចំណុចមុខក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យ ០១នាក់ ឈ្មោះ ពៅ ចាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។​ ជនរងគ្រោះ ០១នាក់ ឈ្មោះ ឡោ ប៊ុនឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការក្លឹបហ្ស៊ូក ស្នាក់នៅក្នុងក្លឹបហ្សូកផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកអធិការ​បានបន្ដទៀត​ថា​ គ្មានការ​សម្ភារៈបាត់បង់នោះ​ តែក្រោយ​ពី​ធ្វេី​ការ​ឆែកឆេរ​បានរក​ឃើញ​នៅសម្ភារៈមួយ​ចំនួន​ដូចជា ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកណូគារ និងវិទ្យុទាក់ទង MOTOROLA ០១គ្រឿង ។

លោកអធិការ​បញ្ជាក់​បន្ថែម​ថា​៖ មុនពេលកើតហេតុ ឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានទូរស័ព្ទ មកប្រាប់ជនរងគ្រោះ ថាគេចុះធ្វើការត្រួតពិនិត្យរដ្ឋបាលនៅចំណុចក្លឹបហ្សូក បើមិនចង់ឲ្យគេចុះត្រួតពិនិត្យរដ្ឋបាលទេ ត្រូវរៀបចំកញ្ចប់លុយចំនួន៣០០ដុល្លាឲ្យគេ ហើយឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានប្រើជនសង្ស័យពៅ ចាន់ធី ឲ្យមកយកលុយនៅក្លឹបហ៊្សូក ។

លុះដល់ម៉ោង១៥ និង៤០នាទី ស្រាប់តែជនសង្ស័យ ឈ្មោះ ពៅ ចាន់ធី បានជិះម៉ូតូឌុបមកដល់មុខក្លឹបហ្សូក ដើម្បីយកលុយពីជនរងគ្រោះ តែត្រូវជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ បាននាំខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។