មន្ដ្រីជំនាញនិង អាជ្ញាធរខណ្ឌសែនសុខចុះផ្អាកកន្លែងសិប្បកម្មផលិតទឹកកTOP ICEដែលធ្លាយសាយភាយ “អាម៉ូញ៉ាក់”

ភ្នំពេញ ៖ សិប្បកម្មផលិតទឹកកកដើមនិងទឹកកកអនាម័យ TOP ICE ស្ថិតនៅចំណុចសិប្បកម្មផលិតទឹកកស្ថិតនៅតាមផ្លូវលេខ១៩៧២ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបាន អាជ្ញាធរខណ្ឌសែនសុខរួមមន្ត្រីជំនាញមន្ទីរឧស្សាហ៍កម្មនិងសប្បកម្មរាជធានីភ្នំពេញ និងមន្ទីរបរិស្ថាន បន្តចុះត្រួតពិនិត្យ កាលពីរសៀល ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ បន្ទាប់ពីធ្លាយសាយភាយអាម៉ូញ៉ាក់បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះផ្អាកទាំងយប់។

តាមមន្ត្រីជំនាញបានអោយដឹងថា សិប្បកម្មនេះមានច្បាប់អនុញ្ញាតិត្រឹមត្រូវ។នៅក្នុងការធ្លាយសាយភាយជាតិអាម៉ូញ៉ាក់នេះគីបណ្តាលមកពីការផ្លាកប្តូរកុំប្រេស័រមានផ្ទុកឧស្ម័នអាម៉ូញ៉ាក់ផ្នែកបំពង់កុំប្រេស័រមិនមែនធ្លាយមកពីបំពង់ចាស់នោះទេ។ការធ្លាយសល់តិចតួចក្នុងបំពង់ដែលផ្លាស់ប្តូចេញក្នុងបរិវេណប្រមាណ១០លីត្រប៉ុណ្ណោះ។

ខណៈនោះមន្រ្តីជំនាញក៏បានណែនាំអោយម្ចាស់យកចិត្តទុកដាក់អោយបានខ្ពស់ជៀសវាងប៉ះពាល់ដល់អ្នកជិតខាងនិងបុគ្គលិកកម្មករដែលបំរើការ។ ត្រូវមានសម្ភារៈសម្រាប់ការពារនៅពេលកើតមានហានីភ័យកើតឡើងក្នុប្រការណាមួយនិងឧបករណ៍ជួយបង្វែបំភាយឧស្ម័នដើម្បីកុំអោយប៉ះពាល់ដល់ជីវិតមនុស្ស។បន្ទាប់ពីត្រួតពីនិត្យមានច្បាស់និងពុំប៉ះពាល់ធ្ងន់ធ្ងរគណះកម្មការចម្រុះក៍បានអនុញ្ញាតិអោយដំណើរការអាជីវកម្មឡើងវិញ។

គួរបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី០៦ខែមិនា សិប្បកម្មផលិតទឹកTOP ICEបានធ្លាយសាយភាយជាតិអាម៉ូញ៉ាក់បង្កអោយប៉ះពាល់ដល់អ្នករស់នៅជិតខាងហើយនាំគ្នាប្តឹងអាជ្ញាធរចុះទៅបិតកាលពីវេលាម៉ោងប្រមាណ៧យប់។បន្ទាប់ពីបិបានមួយយប់អាជ្ញាធរនិងមន្ត្រីជំនាញបានអោយដំណើរឡើងវិញ៕